រថយន្តដឹកឥដ្ឋជាន់ហ្វ្រាំងមិនសីុទៅបុកសាស័រឈួសដីពីក្រោយរងការខូចខាតខ្លួនឯងតែ មិនមានអ្នករងរបួស

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកឥដ្ឋ១គ្រឿងហ្វ្រាំងមិនសុីជ្រុលទៅបុកគ្រឿងចក្រ(សាស័រ)ដែលបើកពីមុខបណ្តាលអោយខូចខាតរថយន្តខ្លួនឯងតែសំណាងល្អមិនមានអ្នករងរបួស។

IMG-20160202-WA0139

ករណីនេះកើតឡើងកាលពីម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦នៅចំណុចផ្លូវ ភ្នំពេញហាណូយ(១០១៩) ស្ថិតក្នុង ភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ អ្នកបើករថយន្តដឹកឥដ្ឋនិងបើកសាស័រមិនបានប្រាប់ឈ្មោះឡើយ។

តាមប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា មុនកើតហេតុគេឃើញមានសាស័រឈូសដីមួយគ្រឿងជារបស់ក្រុមហ៊ុនដូនពេញខនស្ត្រាក់សិនដែលមកកាយដីដាក់លូថ្មីនៅផ្លូវ១០១៩ដោយបានបើកបរក្នុងទិសដៅពីជើងទៅត្បូងខណៈបើកមកដល់ចំណុចខាងលើក៏ស្រាប់តែមានរថយន្តដឹកឥដ្ឋមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខក ៨១២៦ ភព៣ បានបើកមកពីក្រោយ ក្នុងល្បឿនលឿនបានជាន់ហ្វ្រាំងអត់សីុក៍ជ្រុលទៅបុកសាស័រឈូសដីពីក្រោយបណ្តាលអោយក្រពិតមុខខ្លួនតែសំណាងល្អមិនមានអ្នករងរបួសគ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅវាសវែងយករថយន្តនិងសាស័រមកម្ខាងផ្លូវដើម្បីកុំអោយស្ទះចរាចរណ៍ហើយក្រោយមកក៍មានដំណាងទាំងសងខាងមកធ្វើការចរចាគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុដោយមិនប្តឹងផ្តល់អោយសមត្ថកិច្ចពិបាកឡើយ៕

IMG-20160202-WA0141

IMG-20160202-WA0136

IMG-20160202-WA0138

IMG-20160202-WA0140

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print