រដ្ឋមន្ត្រីការបរទេស​អាមេរិក ប្រកាសថា៖ អាមេរិក​ចង់​លុបចោល​កម្មវិធី​របស់​ចិន​ ក្នុងទូរស័ព្ទទាំងអស់

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេស​អាមេរិកលោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បានប្រកាស​នៅ​ថ្ងៃទី​៥ ខែសីហា​ថា អាមេរិក​នឹង​ពង្រីក​កម្មវិធី «​បណ្ដាញ​ស្អាត​» ដែលជា​គម្រោង​មួយ​ផ្ដោតលើ​ការ​រឹតត្បិត​កម្មវិធី​របស់​ចិន ​ក្នុង​បណ្ដាញ​ប្រើប្រាស់​អន​ឡាញ​នៅ​អាមេរិក តាមរយៈ​ការ​ផាត់​ចេញ​កម្មវិធី​ទូរ​ស័ព្ទ​ផលិត​នៅ​ចិន និង​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​អន​ឡាញ​ផងដែរ​។ ហើយមិន​ត្រឹម​បណ្ដាញ​សង្គម​របស់​ចិន​ឡើយ សូម្បីតែ​កម្មវិធី (App) របស់​ចិន​ដទៃ ក៏​នឹង​ស្ថិតក្រោម​ការ​រឹតត្បិត​របស់​អាមេរិក​ដែរ​។

​រដ្ឋមន្ត្រីការបរទេស​អាមេរិករូបនេះ បានសង្កត់ថា អាមេរិក​ចង់​លុបចោល​កម្មវិធី​របស់​ចិន​ទាំងអស់​ដែល​មិនអាច​ទុកចិត្តបាន​ពី Store របស់​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទូ​សព្ទ និង​ក្រុមហ៊ុន​ផលិត​ទូរ​សព្ទ​។ លោករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា លោកបាន​ចុច​ឈ្មោះ​កម្មវិធី​ចំៗ​មានដូចជា៖កម្មវិធីTikTok និង WeChat ដែលមាន​ក្រុមហ៊ុន​ធំ​នៅ​ទឹកដី​ចិន ហើយ​ដែល​លោក​ចាត់ទុក​ជាការ​គំរាម​ដល់​ទិន្នន័យ​ឯកជន​របស់​អ្នកប្រើប្រាស់​អាមេរិក មិន​ត្រឹមតែ​ជា​ឧបករណ៍​របស់​បក្ស​កុម្មុយនីស្ត​ចិន​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកការទូត​អាមេរិក​រូបនេះ​និយាយ​ច្បាស់ៗ​ថា​៖ «​យើង​មិន​ចង់​ឲ្យ​ក្រុមហ៊ុន (​អាមេរិក​) ចូល​ដៃ​ចូល​ជើង​ក្នុងការ​បំពាន​សិទ្ធិមនុស្ស​របស់​ក្រុមហ៊ុន Huawei ឬ​ស្ថាប័ន​ស៊ើបការណ៍​របស់​បក្ស​កុម្មុយនីស្ត​ចិន​ឡើយ​។​»លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បន្តថា អាមេរិក​ក៏​ចង់​រារាំង​កម្មវិធី​របស់​អា​មេ​រិ​ក​ពី​ការដំឡើង ឬ​ទុក​ឲ្យ​ទាញយក (Download) សម្រាប់​ទូរ​ស័ព្ទ​ចិន និង​គ្រឿង​បរិក្ខារ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​មាន Huawei ជាដើម​។

​សូមជម្រាបថា មិន​ចប់​ត្រឹម​នេះឡើយ លោក ប៉ុ​ម​ប៉េ​អូ ដែល​ចិន​អះអាងថា ជា​មន្ត្រី​អាមេរិក​មើល​ប៉េកាំង​ក្នុង​គំនិត​ខ្មៅ​រហូត​នោះ ក៏​ថែមទាំង​បង្ហើប​ថា រដ្ឋាភិបាល​ក៏​ត្រឹម​កំហិត​ក្រុមហ៊ុន​ចិន​មិន​ឲ្យ​ប្រមូល រក្សាទុក និង​ដំណើរការ​ព័ត៌មាន​នៅ​អាមេរិក​ទៀតផង​។ មកដល់​ត្រង់នេះ លោកក៏​លើក​ឈ្មោះ​ក្រុមហ៊ុន Alibaba Tencent និង Baidu ដែល​ផ្ដល់​សេវាកម្ម​យ៉ាងច្រើន​នៅ​អាមេរិក​។​

​គួរបញ្ជាក់ថា ការប្រកាស​របស់លោក ប៉ុ​ម​ប៉េ​អូ ធ្វើឡើង​ពីរ​ថ្ងៃក្រោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គំរាម TikTok ឲ្យ​ឆាប់​លក់​ប្រតិបត្តិការ​របស់ខ្លួន​នៅ​អាមេរិក បើ​ចង់​បន្ត​ការរកស៊ី​ទៀត​។ ByteDance ដែលជា​ម្ចាស់ TikTok មាន​ពេល​ត្រឹម​ថ្ងៃទី​១៥ ខែកញ្ញា ដើម្បី​សម្រេច​ឲ្យ​បាន​កិច្ចព្រមព្រៀង​ទិញ​លក់​ជាមួយ​ក្រុមហ៊ុន​អាមេរិក​។ Microsoft ជា​ក្រុមហ៊ុន​ដែល​ចាប់អារម្មណ៍​ការទិញ TikTok នៅ​អាមេរិក​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print