​លោកស្រី​ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ នាំមុខ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​រដ្ឋ​ Iowa

ចែករំលែក៖

​បេក្ខភាព​ប្រ​ធា​ធិ​បតី​អា​មេ​រិ​កមក​ពី​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី​ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ ទទួល​បាន​សំឡេង​នាំមុខ​ទៅ​ លើ​គណបក្ស​សាធារណរដ្ឋ​ក្នុង​ការ​បោះ​ ឆ្នោត​ដំបូង​បង្អស់​ក្នុង​រដ្ឋ​ Iowa​ ។​

hillary-clinton-2016-president-election

​តើ​នរណា​ជា​បេក្ខភាព​ប្រធានាធិបតី​ របស់​បក្ស​សាធារណរដ្ឋ​និង​របស់​បក្ស​ ប្រជាធិបតេយ្យ​ ?​ ដូច​ជា​រៀង​រាល់​៤​ឆ្នាំ​ ម្ដង​ពលរដ្ឋ​អា​មេ​រិ​ក​នៅ​រដ្ឋ​ Iowa​ ជា​អ្នក​ បើក​ឆាក​បោះ​ឆ្នោត​ជ្រើសរើស​បេ​ក្ខ​ ភាព​ប្រធានាធិបតី​មុនគេ​ដែល​ផ្ដើម​ធ្វើ​ នៅ​ថ្ងៃ​ចន្ទ​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​។​ លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ សង្ឃឹមថា​ នឹង​អាច​ ទទួល​ជោគជ័យ​ក្លាយជា​បេក្ខភាព​ប្រ​ធានា​ ធិ​បតី​របស់​បក្ស​ប្រជាធិបតេយ្យ​ ចំណែក​ គណបក្ស​សាធារណរដ្ឋ​វិញ​លោក​ដូ​ណា​ល់​ ត្រាំ​ កំពុង​ចង់​បញ្ជាក់​ថា​ ជោគជ័យ​ របស់​លោក​មិនមែន​មាន​ត្រឹម​ក្នុង​ប្រព័ន្ធ​ ឃោសនា​ឡើយ​ ។​

​រដូវ​បោះ​ឆ្នោត​បាន​ចាប់ផ្ដើម​ហើយ​ នៅ​សហរដ្ឋអាមេរិក​បក្ស​សាធារណរដ្ឋ​ និង​ប្រជាធិបតេយ្យ​បាន​បើក​ការិយាល័យ​បោះ​ឆ្នោត​រៀងខ្លួន​ចំនួន​១៦៨១​នៅ​រដ្ឋ​ Iowa​នៅ​ថ្ងៃ​ចន្ទ​នេះ​ក្រោម​សន្ធឹក​នៃ​ការ​ព្យាករ​ធ្លាក់​ទឹកកក​យ៉ាង​ខ្លាំង​ ។​

​ការ​បោះ​ឆ្នោត​នេះ​បាន​ទទួល​ការ​តាមដាន​ខ្លាំង​ជា​ពិសេស​សម្រាប់​គណបក្ស​ ប្រជាធិបតេយ្យ​ ព្រោះ​តាម​ចំណាំ​តាំងពី​ ឆ្នាំ​១៩៧៦​មក​អ្នក​ដែល​ឈ្នះ​ឆ្នោត​នៅ​រដ្ឋ​ Iowa​ នឹង​បាន​ក្លាយទៅជា​ប្រធានាធិបតី​ សហរដ្ឋអាមេរិក​ទាំងអស់​លើកលែងតែ​២​ករណី​គត់​ ។​ កាលពី​ឆ្នាំ​២០០៨​ លោក​ អូ​បា​ម៉ា​បាន​មក​បំបែក​ក្ដី​ស្រមៃ​របស់​ លោកស្រី​គ្លី​ន​តុ​ន​ ។​

​នៅ​ឆ្នាំ​នេះ​ថ្វីបើ​លោកស្រី​គ្លី​ន​តុ​ន​និង​ លោក​ដូ​ណា​ល់​ ត្រាំ​ សុទ្ធតែ​បាន​ទទួល​ ការ​គាំទ្រ​នាំមុខ​គេ​នៅ​ក្នុង​បក្ស​រៀងខ្លួន​ មែន​ ប៉ុន្ដែ​គម្លាត​ជាមួយ​គូប្រជែង​មាន​ តិចតួច​ណាស់​។​ ការ​ស្ទង់​មតិ​បង្ហាញ​ថា​ លោកស្រី​គ្លី​ន​តុ​ន​ បាន​ទទួល​ការ​គាំទ្រ​ ៤៨​ភាគរយ​ទល់​នឹង​៤២​ភាគរយ​សម្រាប់​ លោក​ ប៊ែ​រ​នី​ សេន​ដឺ​ (Bernie​ Senders)​ ដែល​ចេះ​ទាក់ទាញ​ក្មេង​ដោយ​ចង់​ធ្វើ​បដិវត្ដ​នយោបាយ​វាយប្រហារ​ក្រុម​មហា​ សេដ្ឋី​ ។​

​កាលពី​យប់​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ម៉ោង​នៅ​ អា​មេ​រិ​ក​បណ្ដា​បេក្ខភាព​ប្រធានាធិបតី​អា​មេ​រិ​កមក​ពី​គណបក្ស​ប្រជា​ធីប​តេ​យ្យ​និង​គណបក្ស​សាធារណរដ្ឋ​បាន​ឈាន​ចូល​ដំណាក់កាល​បោះ​ឆ្នោត​ជាបឋម​ដំបូង​ បង្អស់​ក្នុង​ការ​ស្វែងរក​សំឡេង​គាំទ្រ​ក្លាយជា​បក្ខ​ភាព​ប្រធានាធិបតី​អា​មេ​រិ​ក​ ។​ ការ​បោះ​ឆ្នោត​ជាបឋម​បាន​ធ្វើ​ឡើង​នៅ​ រដ្ឋ​ Iowa​ ។​

​ចូលរួម​នៅ​ក្នុង​ការ​បោះ​ដំបូង​បង្អស់​ ធ្វើ​ឡើង​នៅ​ទីក្រុង​ Des​ Moines​ រដ្ឋ​ Iowa​ ។​ បេ​ក្ខ​ភា​ភ​មក​ពី​គណបក្ស​ សាធារណរដ្ឋ​រួម​មាន​អតីតរដ្ឋមន្ដ្រី​ការ​បរទេស​លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ សមាជិក​ព្រឹទ្ធ​ភា​មក​ពី​រដ្ឋ​ Vermont​ លោក​ Bernie​ Sander​ និង​អភិបាល​ រដ្ឋ​ម៉ា​រី​ឡែ​ន​ លោក​ Martin​ O’Malley​។​

​ក្នុង​ពេល​នោះ​បក្ខ​ភាព​មក​ពី​គណបក្ស​ សាធារណរដ្ឋ​មាន​បេក្ខជន​ដល់​ទៅ​១១​ រូប​ក្នុង​នោះ​មាន​លោក​ Donald​ Trump,​ Ted​ Cruz,​ Ben​ Carson,​ Chiris​ Christi,​ Jeb​ Bush​ ជាដើម​។​

​តាម​ការ​ស្ទង់​មតិ​របស់​បណ្ដាញ​ព័ត៌មាន​ Bloomberg​ Politics​ ធ្វើ​ឡើង​មុន​ ការ​បោះ​ឆ្នោត​មួយ​សបា្ដហ៍​បង្ហាញ​ឱ្យ​ឃើញ​ ថា​ចំនួន​ពលរដ្ឋ​ដែល​គាំទ្រ​លោកស្រី​គ្លី​ន​តុ​ន​ និង​លោក​ Vermont​ Bernie​ Sander​ នៅ​ក្នុង​រដ្ឋ​ Iowa​ មាន​ ៤៥​ភាគ​ រយ​និង​៤២​ភាគរយ​ ។​ ចំណែក​លោក​ ដូ​ណា​ល់​ ត្រាំ​ មក​ពី​គណបក្ស​សាធារណ​ រដ្ឋ​ទទួល​បាន​សំឡេង​គាំទ្រ​២៨​ភាគរយ​ ខ្ពស់​ជាង​បេក្ខភាព​នានា​នៅ​ក្នុង​គណបក្ស​របស់​ខ្លួន​ ។​

​តាម​រដ្ឋធម្មនុញ្ញ​អា​មេ​រិ​ក​ក្នុង​រយៈ​ ពេល​៤​ឆ្នាំ​និង​មានការ​បោះ​ឆ្នោត​ជ្រើស​ រើស​ប្រធានាធិបតី​ម្ដង​ហើយ​បេក្ខភាព​ ប្រធានាធិបតី​ត្រូវ​តែ​មាន​អាយុ​ចាប់ពី​៣៥​ឡើង​ទៅ​និង​ត្រូវ​កើត​នៅ​លើ​ទឹកដី​ អា​មេ​រិ​ក​ឬ​រស់នៅ​អា​មេ​រិ​ក​យ៉ាងតិច​១៤​ឆ្នាំ​លើស​ពី​នេះ​ទៅ​ទៀត​គ្មាន​បេក្ខភាព​ ណាមួយ​កាន់​តំណែង​លើស​ពី​២​អាណត្ដិ​ នោះ​ឡើយ​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print