ខេត្ដមណ្ឌលគិរី៖ ដោយមានការអនុ ញ្ញាតពីលោក សាន សុភៈ ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្ដមណ្ឌលគិរីនៅ រសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ កម្លាំង ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នង ការដ្ឋាននគរបាលខេត្ដមណ្ឌលគិរីដឹកនាំ ដោយលោកវរសេនីយ៍ឯក ម៉ី អាន ស្នង ការរងខេត្ដមណ្ឌលគិរីនិងជាប្រធានការិយាល័យកណ្ដាលប្រឆាំងបទល្មើសសហការជាមួយកម្លាំងអធិការរដ្ឋានក្រុងសែន មនោរម្យចុះត្រួតពិនិត្យការងាររដ្ឋបាលនៅផ្ទះសំណាក់ម៉ារីសំណាង ស្ថិតនៅក្នុង ភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុង សែនមនោរម្យបានឃាត់ខ្លួនអ្នកសង្ស័យប្រើប្រាស់សារធាតុញៀននិងអ្នកជួញដូរសារធាតុញៀនខុសច្បាប់ចំនួន៧នាក់។
ការចុះត្រួតពិនិត្យនេះចាប់ផ្ដើមនៅ វេលាម៉ោង៤រសៀលរហូតមកដល់វេលា ម៉ោង៦និង៣០នាទីល្ងាចទើបឃាត់ខ្លួន បានជនសង្ស័យបានចំនួន៧នាក់ក្នុងនោះ ស្រី៥នាក់ ប្រុស២នាក់ ។
លោកវរសេនីយ៍ឯក ម៉ី អាន ស្នង ការរងនគរបាលខេត្ដមណ្ឌលគិរីបានឱ្យ ដឹងថា ក្រោយពីមានការចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ត្រី តូច យ៉ុន ស្នង ការនគរបាលខេត្ដមណ្ឌលគិរីលោកបានដឹកនាំកម្លាំងចុះត្រួតពិនិត្យដោយឃាត់បានជនសង្ស័យជួញដូរនិងអ្នកប្រើប្រាស់សារធាតុញៀនរួចក៏បញ្ជូនមកស្នងការ នៃស្នងការដ្ឋានខេត្ដមណ្ឌលគិរីដើម្បី សាកសួរនិងធ្វើតេស្ដរកសារធាតុញៀនក្នុងទឹកនោម ។
ក្រោយពីសាកសួរនិងធ្វើតេស្ដអ្នកទាំង ៧នាក់នោះពិតជាប្រើកប្រាស់សារធាតុ ញៀន និងជួញដូរសារធាតុញៀនមែន ។
លោកវរសេនីយ៍ទោ ឡរវ ប៉ុន នាយ រងការិល័យប្រឆាំងគ្រឿងញៀនបានឱ្យ ដឹងថាអ្នកដែលប្រើប្រាស់សារធាតុញៀនទី១-ឈ្មោះ ធួក រដ្ឋា ភេទស្រី អាយុ២៤ ឆ្នាំ, ទី២-ឈ្មោះ ភ័ក្ដ្រ លក្ខិណា ភេទស្រី អាយុ២៩ឆ្នាំ, ទី៣-ឈ្មោះ ធឿន លីតា ភេទស្រី អាយុ២១ឆ្នាំ, ទី៤-ឈ្មោះ ណេង បារាំង ភេទប្រុស អាយុ២០ឆ្នាំ, ទី៥-ឈ្មោះ ហែម ស្រីពៅ ភេទស្រី អាយុ២៣ ឆ្នាំ ។ ចំណែកអ្នកជួញដូរទី១-ឈ្មោះ រឿន ប៊ុនថាន់ ភេទប្រុស អាយុ៣១ឆ្នាំ និងទី២- ឈ្មោះប្រុស សុខលាភ ភេទស្រី អាយុ ២៨ឆ្នាំ ។
បច្ចុប្បន្ននេះអ្នកទាំង៧នាក់ខាងលើ នេះត្រូវបានកម្លាំងការិយាល័យប្រឆាំង គ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដចាត់ការតាមនីតិវិធី ៕
ដោយ៖ ហេង នរិន្ទ្រ