​គោះ​ទ្វារ​បន្ទប់​ហៅ​រួច​វាយ​ប្លន់​យក​ម៉ូតូ​គេចខ្លួន​បាន​៧​ថ្ងៃ​ជន​រង​គ្រោះ​ឃើញ​ចាប់​ឱ្យ​នគរបាល​

ចែករំលែក៖

ភ្នំពេញ​៖​ នារី​ម្នាក់​ត្រូវ​បាន​នគរបាល​ ប៉ុស្ដិ៍​ទឹកថ្លា​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ តាម​បណ្ដឹង​របស់​និស្សិត​ស្រី​ម្នាក់​បាន​ ប្ដឹង​ចោទប្រកាន់​ពី​បទ​វាយ​ប្លន់​យក​ម៉ូតូ​១​មួយ​គ្រឿង​តាម​រូបភាព​គោះ​ទ្វារ​បន្ទប់​ហៅ​ដែល​បាន​ប្រព្រឹត្ដ​កាលពី​មួយ​សបា្ដហ៍​មុន​ហើយ​ទើបតែ​ប្រទះ​ឃើញ​តាម​ផ្លូវ​ ក៏​ចាប់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​មូល​ ដ្ឋា​ន​ភ្លាមៗ​កាលពី​យប់​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ។​

​ជនជាប់ចោទ​ឈ្មោះ​ កែវ​ ពិសី​ ភេទ​ ស្រី​អាយុ​១៩​ឆ្នាំ​ មុខរបរ​រើស​អេ​ត​ចាយ​ មាន​ទីលំនៅ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ ចល័ត​ក្នុង​រាជធានី​ភ្នំពេញ​ ។​

​មន្ដ្រី​នគរបាល​បាន​មាន​ប្រសាសន៍​ថា​ ការ​ចាប់ខ្លួន​ជន​ជាប់​ខាងលើ​ធ្វើ​ឡើង​តាម​បណ្ដឹង​របស់​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ​ឈុ​ក​ ម៉ា​លី​ស​ ភេទ​ស្រី​ អាយុ​២១​ឆ្នាំ​ មុខរបរ​ និស្សិត​ ស្នាក់​នៅផ្ទះ​ចំណុច​កើតហេតុ​ ខាងលើ​ផ្ទះ​លេខ​៨៨២​ ផ្លូវលំ​ ភូមិ​ត្រ​ញំ​ង​ ឈូក​ ក្រុម​ទី​១២​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​ សុខ​ រាជធានី​ភ្នំពេញ​ ។​

​ប្រភព​ដដែល​បានឱ្យ​ដឹង​ថា​ តាម​ ដំណើររឿង​ដែល​សមត្ថកិច្ច​បាន​សាក​ សួរ​ចម្លើយ​ពី​ភាគី​ទាំង​២​បាន​បញ្ជាក់​ ប្រាប់​ថា​មុន​ពេល​កើតហេតុ​កាលពី​វេលា​ ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៦​ ជន​រង​គ្រោះ​កំពុង​តែ​ដេក​ ស្នាក់​នៅ​ក្នុង​បន្ទប់​របស់​នាង​ ។​ ពេល​នោះ​ ក៏​មាន​សំឡេង​មនុស្ស​ស្រី​គោះ​ទ្វារ​ស្រែកហៅ​នាង​ឱ្យ​បើកទ្វារ​នាង​នឹក​ស្មានថា​ ជា​ បងស្រី​របស់​នាង​ក៏​ទៅ​បើកទ្វារ​បន្ទប់​ ក៏​ត្រូវ​ជន​មិន​ស្គាល់ឈ្មោះ​ខាងលើ​តែ​ ស្គាល់​មុខមាត់​ច្បាស់​ស្ទុះ​មក​វាយ​នាង​ ជា​ច្រើន​ដៃ​បណ្ដាល​ឱ្យ​សន្លប់​ឈឹង​ ។​

​នាង​បន្ដ​ថា​លុះ​ពេល​ដឹងខ្លួន​ឡើង​ ក៏​បាត់​ម៉ូតូ​របស់​នាង​ចំនួន​១​គ្រឿង​ម៉ាក​ហុងដា​គុប​សេ​៥០​ ពណ៌​ឈាម​ជ្រូក​ ពាក់​ ស្លាក​លេខ​ភ្នំពេញ​1D-2498​ និង​មាន​ លេខ​តួ​និង​លេខ​ម៉ាស៊ីន​០០០៥៩៤៣​ ។​

​ប្រភព​ដែល​បាន​បញ្ជាក់​ទៀត​ថា​ ២​ថ្ងៃ​ក្រោយមក​គឺ​នៅ​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៦​វេលា​ម៉ោង​៣​រសៀល​នាងរង​ គ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ ទឹកថ្លា​ដើម្បី​ឱ្យ​សមត្ថ​ កិច្ច​ជួយ​ធ្វើ​អន្ដរាគមន៍​ ។​

​ក្រោយ​កើតហេតុ​បាន​៧​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​៣​ ទៀប​ភ្លឺ​ជន​រង​គ្រោះ​បាន​ប្រទះ​ឃើញ​ជន​ សង្ស័យ​ដើរ​តាម​ផ្លូវ​នៅ​ក្នុងភូមិ​ត្រ​ញំ​ង​ឈូក​ក្បែរ​ផ្ទះ​ជួល​របស់​នាង​ក៏​នាំ​គ្នា​ចាប់​ រួច​ហៅ​នគរបាល​ប៉ុស្ដិ៍​ទឹកថ្លា​មក​ទទួល​ យក​ទៅ​សួរនាំ​តែ​ម្ដង​ ។​

​ក្រោយ​ពេល​សួរនាំ​ជាប់ចោទ​បាន​ សារភាព​ថា​ នាង​ពិតជា​បាន​វាយ​នាង​ រីឯ​រង​គ្រោះ​ឱ្យ​សន្លប់​ ដើម្បី​យក​ម៉ូតូ​ម៉ាក​ គុប​នោះ​មែន​ ប៉ុន្ដែ​ម៉ូតូ​នោះ​នាង​បាន​ យក​ទៅ​លក់​ឱ្យ​គេ​បាត់​ ហើយ​ក្នុង​តម្លៃ​ ៩០​ដុល្លារ​ហើយ​ក៏​បាន​ចាយ​លុយ​នោះ​ អស់ហើយ​ដែរ​ ៕​

nKW_4 copy

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print