ខេត្ដកោះកុង៖ តាមប្រភពរបស់ មន្ដ្រីសាលាក្រុងខេមរភូមិន្ទឱ្យបណ្ដាញសារព័ត៌មានយើងដឹងថា សំណង់ឥត ច្បាប់របស់លោក ដួង ប៊ុនធឿន ដែល កំពុងសាងសង់បំពានលើដី(ព្រែកកោះ ប៉ោ) ត្រូវបានសាលាខេត្ដកោះកុងចេញ លិខិតឱ្យផ្អាកការសាងសង់ហើយ កាល ពីរសៀលថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ ២០១៦ក្រោយពីបានទទួលបណ្ដឹងពីមន្ដ្រីសាលាក្រុងខេមរភូមិន្ទ ។
គួរបញ្ជាក់ថា កន្លងមកអាជ្ញាធរបាន ចេញលិខិតឱ្យលោក ដួង ប៊ុនធឿន ម្ចាស់ សំណង់បញ្ឈប់ការសាងសង់ជាច្រើន លើកមកហើយ ប៉ុន្ដែខាងភាគីម្ចាស់ សំណង់លោកដួង ប៊ុនធឿន មានភាពរឹង រូសមិនព្រមឈប់តាមការហាមឃាត់ របស់អាជ្ញាធរចេះតែបន្ដសាងសង់រហូតមកទើបខាងអាជ្ញាធរសម្រេចប្ដឹងទៅ សាលាដំបូងខេត្ដ ។
ប្រជាពលរដ្ឋនៅក្នុងខេត្ដកោះកុង ក៏កំពុងរង់ចាំមើលថា តើចំណាត់ការ របស់តុលាការខេត្ដកោះកុងដល់កម្រិតណា?ព្រោះថាសំណង់នៅតាមបណ្ដោយ ព្រែកកោះប៉ោនោះគឺមានច្រើនស្ទើររាប់មិនអស់ឯណោះ ។ ទោះបីជាបែបណាគេ សង្ឃឹមថា សំណង់ល្មើសច្បាប់ទាំងនោះ អាជ្ញាធរអាចចាត់វិធានការបានជាមិន ខានឡើយ ៕
ដោយ៖ ហេង នរិន្ទ្រ