ចាប់​បាន​ក្រុម​ចោរ​២​នាក់​ដែល​ប្លន់​ផ្ទះ​ផ្ទេរ​ប្រាក់​ Wing​ នៅ​ខេត្ត​ប៉ៃលិន​

ចែករំលែក៖

​ខេត្ត​ប៉ៃលិន៖​ ជនសង្ស័យ​២​នាក់​ ដែល​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​វេរ​លុយ​វី​ង​នៅ​ក្រុងប៉ៃលិន​កាលពី​ថ្ងៃ​ទី​២១​ មក​រា​ ឆ្នាំ​២០១៥​ ត្រូវ​បាន​កម្លាំង​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ ប្រមាញ់​ឃាត់ខ្លួន​បាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​។​

​ប្រភព​ពី​មន្ដ្រី​នគរបាល​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ​ ហ៊​ត​ វិសិដ្ឋ​ អាយុ​២៧​ឆ្នាំ​ រស់នៅ​ឃុំ​ជប់​ទី​១​ ស្រុក​ត្បូងឃ្មុំ​ និង​ទី​២​មានឈ្មោះ​ សេង​ ដា​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ខេត្តកំពង់ចាម​។​ ពេល​នេះ​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​ ដើម្បី​សាកសួរ​ ស្រាវជ្រាវ​រកមុខ​សញ្ញប​ន្ដ​។​

​សូម​រំលឹក​ថា​ កាលពី​រសៀល​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៦​ មាន​ករណី​ក្រុម​ចោរ​ប្រដាប់​ដោយ​កាំភ្លើង​ អាការ​ និង​ពូថៅ​ បាន​ចូល​ប្លន់​ផ្ទះ​អាជីវករ​រកស៊ី​ផ្ទេរ​ប្រាក់​ Wing​យីហោ​ហេង​ រតនា​ ស្ថិត​ក្នុង​សង្កាត់​អូ​តា​វ៉ៅ​ ក្រុងប៉ៃលិន​ ចាប់​ម្ចាស់ផ្ទះ​២​នាក់​ អា​-​ករ​ និង​វាយ​ឲ្យ​របួស​ធ្ង​ប់​ រួច​ប្រមូលប្រាក់​ប្រមាណ​១​ម៉ឺន​ដុល្លារ​ គេចខ្លួន​ដោយ​សុវត្ថិភាព​។​

បន្ទាប់​ពី​មាន​ករណី​ប្លន់​សម្លាប់​នេះ​កើតឡើង​ សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ បាន​សហការ​ជាមួយ​នគរបាល​ខេត្ត​ប៉ៃលិន​ ក៏​បាន​ដុតដៃដុតជើង​ ដើម្បី​តាម​ស្រាវជ្រាវ​រហូត​ចាប់​បាន​មុខសញ្ញា​ជនសង្ស័យ​២​នាក់​ខាងលើ​ ៕

ses (1)

Untitled-1

...

ដោយ៖​ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print