ស្ត្រីម្នាក់សម្រាលកូនរួច ស្លាប់ទាំង២នាក់នៅមន្ទីរពេទ្យបង្អែកខេត្ដរតនគិរី ដោយគេសង្ស័យចាក់ថ្នាំបញ្ចុះឈាម

ចែករំលែក៖

ខេត្តរតនគិរី៖ ស្ត្រីជនជាតិឡាវម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ដកាលពីម៉ោង១១យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ខណៈពេលពេទ្យចាក់ថ្នាំឲ្យសម្រាលកូនមុនខែ ត្រូវកើតព្រោះស្ត្រីរូបនោះមានជំងឺលើសឈាមធ្ងន់ធ្ងរ។

photo_2016-02-02_16-12-39

ស្ត្រីដែលស្លាប់ដោយសារគ្រូពេទ្យចាក់ថ្នាំបង្ខំឲ្យសម្រាលកូនមុនពេលគ្រប់ខែកើតនោះមានឈ្មោះសាណយ អាយុ៣៣ឆ្នាំមានប្ដីឈ្មោះភួយ ហួតអាយុ៣៨ឆ្នាំ មានកូន២នាក់នៅក្នុងបន្ទុក ពួកគេជាជនជាតិឡាវ មានមុខរបរជាកសិករ រស់នៅភូមិបានប៉ុង ឃុំប៉ុង ស្រុកវ៉ឺនសៃ។

លោក ភួយហួត ត្រូវជាប្ដីរបស់ស្ត្រីរងគ្រោះបានឲ្យដឹងថា នៅមុនថ្ងៃកើតហេតុគឺពី៣ថ្ងៃក្នុងខែមករាឆ្នាំ២០១៦ប្រពន្ធគាត់បានកើតជំងឺលើសឈាមគឺស្របពេលនោះនាងក៏មានផ្ទៃពោះទម្ងន់ជាង៦ខែដែរ។ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ប្រពន្ធខ្លួនបានទៅកាន់មណ្ឌលសុខភាពស្រុកវ៉ឺនសៃ ហើយខាងមណ្ឌលបានចាក់ថ្នាំបញ្ចុះឈាមមួយម្ជុល រួចថ្នាំបានធ្វើទុកគឺហត់ហេវអស់កម្លាំងពេលនោះគ្រូពេទ្យមណ្ឌលសុខភាពបានចេញលិខិតបញ្ជាក់ឱ្យទៅសម្រាក់នៅមន្ទីរពេទ្យបង្អែកខេត្ដ។

ប្ដីស្ត្រីរងគ្រោះបានឱ្យដឹងទៀតថា នៅថ្ងៃទី២៩ខែមករានោះខ្លួនមិនបាននាំប្រពន្ធទៅកាន់ពេទ្យបង្អែកខេត្ដទេដោយសារមានអាការៈធ្ងន់ធ្ងរពេកលុះដល់ថ្ងៃទី៣០ខែមករាឆ្នាំ២០១៦ទើបបានឌុបប្រពន្ធតាមម៉ូតូទៅមន្ទីរពេទ្យបង្អែកខេត្ដ ថ្ងៃដំបូងក្រុមគ្រូពេទ្យហាក់យកចិត្ដទុកដាក់ជាមួយប្រពន្ធរបស់ខ្លួនយ៉ាងអស់ពីចិត្ដគឺមើលថែដិតដល់ហើយបានចាក់ថ្នាំថែមមួយចំនួនទៀត។ ប៉ុន្ដែនៅថ្ងៃបន្ទាប់គឺយប់ថ្ងៃទី៣១ខែមករាគេបានដូរឱ្យអ្នកគ្រូពេទ្យក្មេងៗចំនួន២នាក់មកមើលជំងឺបន្ដ អ្នកគ្រូពេទ្យទាំង២នាក់នោះសង្ស័យទើបតែចុះស្ដាទេពួកគេមិនសូវដឹកពីរសណ្ឋានភាពជំងឺប៉ុន្មានឡើយ ពេលឃើញប្រពន្ធខ្ញុំស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរស្លេកស្លាំងគ្មានឈាមគេបានចាក់ថ្នាំបើកស្បូនដើម្បីឱ្យសម្រាលកូនដែលទើបពរពោះបានជាង៦ខែ។

នៅម៉ោងជាង១១យប់ថ្ងៃទី៣១ខែមករាប្រពន្ធខ្ញុំសម្រាលបានកូនស្រីម្នាក់ប៉ុន្ដែភ្លាមៗនោះប្រពន្ធខ្ញុំក៏ដាច់ខ្យល់ស្លាប់បាត់ទៅហើយមួយសន្ទុសក្រោយមកកូនង៉ែតដែលទើបនិងកើតក៏ស្លាប់ទៅតាមទៀត។ ការស្លាប់របស់ប្រពន្ធខ្ញុំគឺដោយសារខ្វះឈាមព្រោះគ្រូពេទ្យនៅស្រុកវ៉ឺនសៃបានចាក់ថ្នាំបញ្ចុះឈាមហើយមកដល់ពេទ្យខេត្ដប្រហែលបានចាក់ថ្នាំបញ្ចុះឈាមទៀត។

ការស្លាប់របស់ស្ត្រីឈ្មោះដូចខាងលើនោះលោក ហ៊ីង ផានសគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្ដរតនគិរីបានបញ្ជាក់ឱ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១៦នេះថាមិនមែនស្លាប់ដោយសារការធ្វេសប្រហែសរបស់ក្រុមគ្រូពេទ្យនោះទេគឺដោយសារមានជំងឺប្រចាំកាយរបស់គាត់។

ប្រធានមន្ទីរពេទ្យបង្អែកបានបញ្ជាក់បន្ថែមថា នៅយប់ដែលស្ត្រីនោះស្លាប់គឺមានក្រុមគ្រូពេទ្យជំនាញច្រើននៅទីនោះចំណែកក្មេងស្រី២នាក់គឺបានចូលបម្រើការជាងបីឆ្នាំកន្លងមកហើយគឺឈរក្បែដុកទ័រក្រែងមានកិច្ចណាត្រូវជួយ ពួកគេជាបងប្អូនរបស់អ្នកជំងឺដែលស្លាប់នោះ។ ប៉ុន្ដែជន្ទប់ឃុំប៉ុងបានលើកឡើងថាពាក់ព័ន្ធទៅនិងករណីស្ត្រីដែលសម្រាលកូនមិនរួចហើយស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្ដរតនគិរី គឺសម្រាប់នៅភូមិបានប៉ុង ឃុំប៉ុងស្រុកវ៉ឺនសៃដើមឆ្នាំ២០១៦នេះមានស្ត្រីស្លាប់ដល់ទៅ២នាក់រួចទៅហើយ។

ថ្មីៗកន្លងទៅនេះដែរប្រជាពលរដ្ឋក៏ធ្លាប់បានលើកយកបញ្ហាការនោះនិងការរើសអើងដល់អ្នកជំងឺគឺអ្នកមាននិងអ្នកក្រនិងការទុកឱ្យអ្នកអត់លុយឱ្យដេកចាំសេចក្ដីស្លាប់គឺប្រាប់នៅក្នុងវេទិការសាធារណៈដល់អាជ្ញាធរ និងឯកឧត្តម លី ធុជទេស រដ្ឋមន្ត្រីទទួលបន្ទុកបេសជនពិសេសនិងជាប្រធានក្រុមការងារចុះជូយខេត្ដរតនគិរីឱ្យដឹងនិងដើម្បីឱ្យជួយអន្ដរាគមន៍ទៅប្រធានមន្ទីរពេទ្យបង្អែកខេត្ដនោះ។ កាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០១៦ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានចុះពិនិត្យហើយប្រាប់ឱ្យ ហ៊ីង ផានសគន្ធា ប្រធានមន្ទីរពេទ្យបង្អែកថា បញ្ហាសង្គ្រោះអាយុជីវិតនិងថែទាំសុខភាពជូនប្រជាពលវាជារឿងចម្បងហើយបន្ដប្រឹងប្រែងបន្ថែមទៀតខណៈដែលប្រទេសយើងកំពុងតែឆ្លងកាត់ភាពក្រីក្រ។ ក្នុងនាមសម្ដេចនាយករដ្ឋមន្ត្រី និងសម្ដេចកិតិ្តព្រឹទ្ធបណ្ដិតតែងតែយកចិត្ដទុកដាក់ពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅជាពិសេសសុខភាពកុមារនិងស្ត្រីកូនខ្ចី។

លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្ដរតនគិរីបានទទួលស្គាល់ថា ក្រុមគ្រូពេទ្យដែលបំពេញការងារនៅមន្ទីរពេទ្យបង្អែក បច្ចប្បន្នគឺមានការធ្វេសប្រហែលខ្លះមែនតែលោកនឹងជួយជម្រុញដោយណែនាំក្រុមគ្រូពេទ្យទាំងអស់នោះឱ្យមានការយកចិត្ដទុកដាក់ទៅលើការងារគឺព្យាបាលថែទាំអ្នកជំងឺឱ្យបានល្អប្រសើរ និងសាកសមជាក្រុមគ្រូពេទ្យដែលមានគុណធម៌៕

photo_2016-02-02_16-12-35

...

ដោយ៖ វុទ្ធ ឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print