បេក្ខភាពប្រធាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យលោកស្រីហ៊ីលឡារី គ្លីនតុន ទទួលបានសំឡេងនាំមុខទៅ លើគណបក្សសាធារណរដ្ឋក្នុងការបោះ ឆ្នោតដំបូងបង្អស់ក្នុងរដ្ឋ Iowa ។
តើនរណាជាបេក្ខភាពប្រធានាធិបតី របស់បក្សសាធារណរដ្ឋនិងរបស់បក្ស ប្រជាធិបតេយ្យ ? ដូចជារៀងរាល់៤ឆ្នាំ ម្ដងពលរដ្ឋអាមេរិកនៅរដ្ឋ Iowa ជាអ្នក បើកឆាកបោះឆ្នោតជ្រើសរើសបេក្ខ ភាពប្រធានាធិបតីមុនគេដែលផ្ដើមធ្វើ នៅថ្ងៃចន្ទ ខែកុម្ភៈ ឆ្នាំ២០១៦។ លោកស្រី ហ៊ីលឡារី គ្លីនតុន សង្ឃឹមថា នឹងអាច ទទួលជោគជ័យក្លាយជាបេក្ខភាពប្រធានា ធិបតីរបស់បក្សប្រជាធិបតេយ្យ ចំណែក គណបក្សសាធារណរដ្ឋវិញលោកដូណាល់ ត្រាំ កំពុងចង់បញ្ជាក់ថា ជោគជ័យ របស់លោកមិនមែនមានត្រឹមក្នុងប្រព័ន្ធ ឃោសនាឡើយ ។
រដូវបោះឆ្នោតបានចាប់ផ្ដើមហើយ នៅសហរដ្ឋអាមេរិកបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យបានបើកការិយាល័យបោះឆ្នោតរៀងខ្លួនចំនួន១៦៨១នៅរដ្ឋ Iowaនៅថ្ងៃចន្ទនេះក្រោមសន្ធឹកនៃការព្យាករធ្លាក់ទឹកកកយ៉ាងខ្លាំង ។
ការបោះឆ្នោតនេះបានទទួលការតាមដានខ្លាំងជាពិសេសសម្រាប់គណបក្ស ប្រជាធិបតេយ្យ ព្រោះតាមចំណាំតាំងពី ឆ្នាំ១៩៧៦មកអ្នកដែលឈ្នះឆ្នោតនៅរដ្ឋ Iowa នឹងបានក្លាយទៅជាប្រធានាធិបតី សហរដ្ឋអាមេរិកទាំងអស់លើកលែងតែ២ករណីគត់ ។ កាលពីឆ្នាំ២០០៨ លោក អូបាម៉ាបានមកបំបែកក្ដីស្រមៃរបស់ លោកស្រីគ្លីនតុន ។
នៅឆ្នាំនេះថ្វីបើលោកស្រីគ្លីនតុននិង លោកដូណាល់ ត្រាំ សុទ្ធតែបានទទួល ការគាំទ្រនាំមុខគេនៅក្នុងបក្សរៀងខ្លួន មែន ប៉ុន្ដែគម្លាតជាមួយគូប្រជែងមាន តិចតួចណាស់។ ការស្ទង់មតិបង្ហាញថា លោកស្រីគ្លីនតុន បានទទួលការគាំទ្រ ៤៨ភាគរយទល់នឹង៤២ភាគរយសម្រាប់ លោក ប៊ែរនី សេនដឺ (Bernie Senders) ដែលចេះទាក់ទាញក្មេងដោយចង់ធ្វើបដិវត្ដនយោបាយវាយប្រហារក្រុមមហា សេដ្ឋី ។
កាលពីយប់ថ្ងៃទី១ ខែកុម្ភៈ ម៉ោងនៅ អាមេរិកបណ្ដាបេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធីបតេយ្យនិងគណបក្សសាធារណរដ្ឋបានឈានចូលដំណាក់កាលបោះឆ្នោតជាបឋមដំបូង បង្អស់ក្នុងការស្វែងរកសំឡេងគាំទ្រក្លាយជាបក្ខភាពប្រធានាធិបតីអាមេរិក ។ ការបោះឆ្នោតជាបឋមបានធ្វើឡើងនៅ រដ្ឋ Iowa ។
ចូលរួមនៅក្នុងការបោះដំបូងបង្អស់ ធ្វើឡើងនៅទីក្រុង Des Moines រដ្ឋ Iowa ។ បេក្ខភាភមកពីគណបក្ស សាធារណរដ្ឋរួមមានអតីតរដ្ឋមន្ដ្រីការបរទេសលោកស្រី ហ៊ីលឡារី គ្លីនតុន សមាជិកព្រឹទ្ធភាមកពីរដ្ឋ Vermont លោក Bernie Sander និងអភិបាល រដ្ឋម៉ារីឡែន លោក Martin O’Malley។
ក្នុងពេលនោះបក្ខភាពមកពីគណបក្ស សាធារណរដ្ឋមានបេក្ខជនដល់ទៅ១១ រូបក្នុងនោះមានលោក Donald Trump, Ted Cruz, Ben Carson, Chiris Christi, Jeb Bush ជាដើម។
តាមការស្ទង់មតិរបស់បណ្ដាញព័ត៌មាន Bloomberg Politics ធ្វើឡើងមុន ការបោះឆ្នោតមួយសបា្ដហ៍បង្ហាញឱ្យឃើញ ថាចំនួនពលរដ្ឋដែលគាំទ្រលោកស្រីគ្លីនតុន និងលោក Vermont Bernie Sander នៅក្នុងរដ្ឋ Iowa មាន ៤៥ភាគ រយនិង៤២ភាគរយ ។ ចំណែកលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណ រដ្ឋទទួលបានសំឡេងគាំទ្រ២៨ភាគរយ ខ្ពស់ជាងបេក្ខភាពនានានៅក្នុងគណបក្សរបស់ខ្លួន ។
តាមរដ្ឋធម្មនុញ្ញអាមេរិកក្នុងរយៈ ពេល៤ឆ្នាំនិងមានការបោះឆ្នោតជ្រើស រើសប្រធានាធិបតីម្ដងហើយបេក្ខភាព ប្រធានាធិបតីត្រូវតែមានអាយុចាប់ពី៣៥ឡើងទៅនិងត្រូវកើតនៅលើទឹកដី អាមេរិកឬរស់នៅអាមេរិកយ៉ាងតិច១៤ឆ្នាំលើសពីនេះទៅទៀតគ្មានបេក្ខភាព ណាមួយកាន់តំណែងលើសពី២អាណត្ដិ នោះឡើយ ៕
ប្រែសម្រួល៖ ម៉ែវ សាធី