ជួសជុល​ម៉ូទ័រ​បូមទឹក​ ឆ្លង​ចរន្ត​អគ្គិសនី​ឆក់​ ស្លាប់​

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖​ សូមបន្តប្រុងប្រយ័ត្នយក​ ចិត្តទុកដាក់ចំពោះការប្រេីម៉ូទ័របូមទឹក​ ដោយសារងាយទទួលរងគ្រោះថ្នាក់​ ណាស់​ ខណៈ​ករណី​ដដែលនេះបាន​ កេីតលេីបុរសម្នាក់ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់​ បេីទោះក្រុមគ្រួសារព្យាយាមជួយ​សង្គ្រោះនាំទៅកាន់មន្ទីរពេទ្យ​ ។

យោងតាម​ប្រភព​ព័ត៌មាន​អោយដឹងថា​ បុរស​ឈ្មោះជា ហ៊ាត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវ​ ខ្សែភ្លើងឆ្លងចរន្តអគ្គិសនីឆក់ស្លាប់​កាលពី​វេលាម៉ោង​១៨៖៣០នាទីថ្ងៃទី០៦ ខែ​សីហា ឆ្នាំ២០២០​ ។

ប្រភពបន្តថា នៅមុនពេលកេីតហេតុ​ជន​រងគ្រោះកំពុងជួសជុលម៉ូទ័របាញ់ទឹក រួចរាល់ហើយក៏បាញ់ទឹកសាកនៅកន្លែងទិញជ័រ និងមុខផ្ទះរបស់ខ្លួនបណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់តែម្ដង​ ។

ចំពោះករណីនេះ​កម្លាំងជំនាញសហការណ៍ជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលស្រឡប់និងពេទ្យមណ្ឌលសុខភាពចុះពិនិត្យធ្វើការស្រាវជ្រាវ​ ហេីយបានពិនិត្យនិងសន្និដ្ឋានថា​ ជនរងគ្រោះ​ពិតជាស្លាប់ដោយឆ្លងចរន្ដអគ្គីសនី​ពិតមែន​ ពុំមាន​ពាក់ពន្ធបទល្មើសព្រហ្មទ័ណ្ឌឡើយ។

ធ្វេីកំណត់ហេតុ​ចប់​ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ ញាតិ ធ្វើបុណ្យតាមប្រពៃណី​ ៕​ ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print