ថ្លើមធំណាស់ កាយដីចំណីស្ទឹង យកទៅចាក់ដីខ្លួនឯង អង្កន់ដីធ្វើផ្ទះល្វែងលក់ដោយពុំមានការអនុញ្ញាតច្បាប់ នៅក្រុងសិរីសោភ័ណ្ឌ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សកម្មភាពកាយដីមាត់ស្ទឹងយកទៅចាក់ដីខ្លួនឯងអង្កន់ដីធ្វើផ្ទះល្វែង លក់ និងយកដីមាត់ស្ទឹងនោះធ្វើជាកម្មសិទ្ធិបន្តទៀត ដោយពុំមានការអនុញ្ញាតច្បាប់ស្ថិតនៅខាងជើងស្ពានទឹកថ្លា ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ត្រូវបានលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ្ឌ បានចុះបង្រ្កាបកាលពីល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០។ 

បើតាមការអៈអាងពីប្រជាពលរដ្ឋរស់នៅទីនោះបញ្ជាក់ថា៖ មានឈ្មោះ លោក ហួ ឡឥដ្ឋ ជាច្រើនថ្ងៃកន្លងមកបានយកគ្រឿងចក្រកាយដីប្រហែល៤គ្រឿង ក្នុងនោះមានឡានដឹកដីជាច្រើនគ្រឿង ទៅកាយដីក្នុងចំណីស្ទឹងយកទៅដាក់ដីខ្លួនឯង ហើយបានយកដីមាត់ស្ទឹងទាំងនោះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនតែម្ដង ដោយពុំមានសុំច្បាប់ការអនុញ្ញាតពីអាជ្ញាធរ ខេត្តក្រុងសង្កាត់បន្តិចសោះឡើយ។ ពួកគាត់មិនហ៊ានហាមឃាត់ទេ ខណៈបុគ្គលខាងលើមានឥទ្ធិពល។ 

ប្រជាពលរដ្ឋបានគាំទ្រចំពោះចំណាត់ការ របស់រដ្ឋបាលក្រុងសិរីសោភ័ណ្ឌដឹកនាំដោយលោក ហ៊ឹល រ៉ាយ៉ា បានចុះដល់ការដ្ឋានធ្វើការផ្អាកទាំងម៉ៃខូ និងរថយន្តដឹកដីបញ្ឈប់ឲ្យធ្វើសកម្មជីកដីមាត់ស្ទឹងបន្តទៀតដែលបាន ចុះបង្ក្រាបដោយផ្ទាល់នៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ កន្លងទៅ។ 

លោកបានប្រាប់ថា ដីរដ្ឋដូចជា ទំនាបស្ទឹង និងអូរដៃស្ទឹងនេះជាដីស្ទឹងធម្មជាតិរបស់រដ្ឋ មិនមែនជាដីឯកជនរបស់លោក ហួ ឡឥដ្ឋនោះទេ ហើយមិនអាចកាយយកដីយកទៅចាក់ដីខ្លួនឯង ហើយយកដីមាត់ស្ទឹងនោះយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនបានដែរ។

ប្រជាពលរដ្ឋសំណូមពរឱ្យអាជ្ញាធរ មេត្តាឃាត់ទុកគ្រឿងចក្រ ឡាន បម្រើឱ្យការកាយដីចំណីស្ទឹង ដែលជាបទល្មើសជាក់ស្តែងនេះ បន្តនីតិវិធីកសាងសំណុំរឿងទៅសាលាដំបូង ដើម្បីបញ្ចប់សកម្មភាពរំលោភយកដីស្ទឹងធម្មជាតិ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print