រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៣នាក់ និងម្នាក់ព្យាបាលជាសះស្បើយ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែសីហានេះក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសជូនព័ត៌មាន ស្តីពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី០៣នាក់ និងករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ម្នាក់។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ អ្នកឆ្លងវីរុសកូវីដ-១៩ថ្មី គឺបុរសជនជាតិខ្មែរ ចំនួន០៣នាក់រួមមាន៖ 

១-អាយុ២៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិកងមាស ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម, 

២-អាយុ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រែកក់ ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង 

និង៣-អាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិកាញចុង ឃុំក្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ថា៖ បុរសទាំង៣នាក់ខាងលើ បានធ្វើដំណើរពីប្រទេសប៉ាគីស្ថាន ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី មកប្រទេសកម្ពុជា ដោយការធ្វើតេស្តលើកទីពីរនៃថ្ងៃទី០៧ នៃការធ្វើចត្តាឡីស័ករបស់គាត់ស្ថិត នៅក្នុងមណ្ឌលចត្តាឡីស័កវិទ្យាល័យបុរី១០០ខ្នង រាជធានីភ្នំពេញ ទទួលបានលទ្ធផលវិជ្ជមានវីរុស កូវីដ-១៩ ត្រូវបានបញ្ជូនឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ នៅកម្ពុជាអ្នកមានវីរុសកូវីដ-១៩ ចំនួនសរុប២៤៦នាក់ (ស្ត្រី ៤៧នាក់ និងបុរស ១៩៩នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២១៥នាក់ (ស្រី ៤៦នាក់ និងបុរស១៦៩នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជនមានចំនួនសរុប ៣១នាក់។

ចំណែកករណីជាសះស្បើយអ្នកជំងឺម្នាក់ គឺជាបុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ជាអ្នកធ្វើដំណើរមកពី ប្រទេសឥណ្ឌូណេស៊ីមកកម្ពុជា បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមរំលឹកថា៖ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ 

យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​  ។ ល។ 

យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ 

យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ៕

...

ដោយ៖សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print