David Silva កំពុងពិភាក្សាចង់ចូលរួមជាមួយក្លិប Lazio

ចែករំលែក៖

កីឡាករវ័យជ្រេ David Silva អាចនឹងធ្វើដំណើរទៅកាន់ទឹកដីអុីតាលីSerie A នៅពេលដែលរូបគាត់បញ្ជប់អាជីពជាកីឡាករនៅក្លិប Manchester City រដូវកាលនេះ

កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះនឹងចាកចេញពីពហុកីឡដ្ឋាន Etihad នៅចុងបញ្ចប់នៃរដូវកាល ២០១៩-២០២០ ដែលនឹងត្រូវបញ្ចប់នៅពេលដែលយុទ្ធនាការនៃក្របខ័ណ្ឌ Champions League បានបញ្ចប់ខែសីហានេះ

យោងតាមទូរទស្សន៍ Sky Sport Italia បានផ្សាយកាលពីម្សិលមុិញថាក្លិបLazio កំពុងពិភាក្សាដើម្បីចុះហត្ថលេខាជាមួយកីឡាករ David Silvaបន្ទាប់ពីក្លិបមានកៅអីចូលរួមប្រកួតក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។ ក្លិប Lazio បានបញ្ចប់រដូវកាល២០១៩-២០២០នេះដោយនៅចំណាត់ថ្នាក់លេខ៤ ។

កីឡាករ David Silva អាចទៅចូលរួមជាមួយកីឡាករមិត្តរួមសញ្ជាតិអេស្ប៉ាLuis Alberto នៅទីក្រុងរ៉ូមដែលបានមានកីឡាករសញ្ជាតិអេស្ប៉ាញរហូតដល់១៥នាក់ ជាចំនួនច្រើនជាងគេលំដាប់ទី២នៅលីគកំពូលអុីតាលី SerieA ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print