Man City និង Lyon ឡើងទៅវគ្គ៨ក្រុមក្របខ័ណ្ឌ Champions League ក្រោយMan cityឈ្នះReal Madrid ២ទល់១និងLyonចាញ់ Juventus ២ទល់១ក៏ដោយ

ចែករំលែក៖

ក្រុមខ្លាំងមកពីអង់គ្លេស Manchester City បានយកឈ្នះក្រុមខ្លាំងមកពីអេស្ប៉ាញ Real Madrid ក្នុងជើងទី២ក្នុងលទ្ធផល ២ទល់១ សរុបទាំង២ជើង ៤ទល់២ ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League រដូវកាលនេះ ដែលនេះគឺជាជ័យជម្នះយ៉ាងធំធេងដែលបានយកឈ្នះក្រុមដែលធ្លាប់ ឈ្នះពានរង្វាន់នេះច្រើនជាងគេ។

ក្រុមមេឃខៀវManchester City បានបំបាក់ក្រុមខ្លាំង Real Madrid កាលពីជើងទី១ក្នុងលទ្ធផល ២ទល់១ ហើយមកដល់ការប្រកួតជើងទី២នេះទៀតបានបំបាក់ក្នុងលទ្ធផល ២ទល់១ទៀត។ ដូច្នេះក្រុមមេឃខៀវ បានបង្ហាញទម្រង់លេងយ៉ាងល្អក្រោមការដឹកនាំរបស់លោក Pep Guardiola ហើយក្រុម Real Madrid គឺជាការចាញ់ក្នុងក្របខ័ណ្ឌកំពូលនេះជាលើកទី១ក្រោមការដឹកនាំរបស់លោក Zinedine Zidane

សម្រាប់ការប្រកួតកាលពីយប់មុិញនៅនាទីទី៩ ក្រុមMan City មានឱការរកគ្រាប់បាល់នាំមុខមុនដោយកីឡាករ Sterling ប៉ុន្តែនៅនាទីទី២៨ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Benzema បានរកគ្រាប់បាល់១គ្រាប់តាមស្មើរហូតចប់ការ ប្រកួតតង់ទី១។ ចូលដល់តង់ទី២ក្រុមទាំង២នៅតែព្យាយាមរកគ្រាប់បាល់ដូចគ្នា ប៉ុន្តែក្រុមភ្ញៀវ Real Madrid មិនអាចបំប៉ោងសំណាញ់ទីគូប្រកួតបានទេ រហូតដល់នាទីទី៦៨ កីឡាករ Gabriel Jesus របស់ក្រុមMan City បានរកគ្រាប់បាល់១គ្រាប់ទៀត ធ្វើឲ្យក្រុមមេឃខៀវយកឈ្នះក្រុមភ្ញៀវReal Madrid ក្នុងលទ្ធផល២ទល់១។

ដោយឡែកក្រុមខ្លាំងមកពីបារាំង Lyon បានកក់កៅអីទៅកាន់វគ្គ៨ក្រុមចុងក្រោយដែរក្រោយពីប្រកួតជាមួយក្រុម ខ្លាំងមកពីអុីតាលី Juventus ទោះបីចាញ់ក្នុងលទ្ធផល២ទល់១ក៏ដោយ ដោយគិតពីគ្រាប់បាល់ចំណេញក្រៅទឹកដី ក្រុម Lyon មានគ្រាប់បាល់ចំណេញក្រៅទឹកដី១គ្រាប់សម្រាប់ប្រកួតជើងទី២នេះ។

ការប្រកួតកាលពីយប់មុិញក្រុមភ្ញៀវ Lyon បានឱកាសរកគ្រាប់បាល់នាំមុខមុននៅនាទីទី១២ ដោយបាល់ពិន័យប៉េណាល់ទី១១ម៉ែត្រ ដែលជាការស៊ុតបាល់ពិន័យដោយកីឡាករ Depay ប៉ុន្តែចូលដល់នាទីទី ៤៣ជិតចប់ការប្រកួតតង់ទី១ទៅហើយខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានបាល់ពិន័យ១១ម៉ែត្រវិញធ្វើឲ្យ លទ្ធផលក្នុងតង់ទីមួយ ១ទល់១។ ចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះ Juventus បានព្យាយាមសម្រុក និងគ្រប់គ្រងបាល់យ៉ាងខ្លាំងដល់នាទី៦០ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo

រកបាន១គ្រាប់ទៀតនាំមុខក្រុមភ្ញៀវLyon ២ទល់១រហូតដល់ចប់ការប្រកួត។

លទ្ធផលនេះ ទោះបីក្រុម Juventus ឈ្នះក្រុម Lyon ២ទល់១សម្រាប់ជើងទី២ក៏ដោយ ហើយនៅជើងទី១ក្រុម Lyon បានយកឈ្នះក្រុមJuventus១ទល់០ ដែលធ្វើឲ្យលទ្ធផលសរុបទាំង២ជើងស្មើគ្នា ២ទល់២ ប៉ុន្តែក្រុម Juventus កាលពីប្រកួតក្នុងទឹកដី Lyon មិនបានរកគ្រាប់បាល់នោះទេ ហើយពេលដល់ទឹកដីJuventus វិញក្រុម Lyon រកបាន១គ្រាប់ មានន័យថា ក្រុម Lyon មានគ្រាប់បាល់ចំណេញក្រៅទឹកដី១គ្រាប់។ ដូច្នេះក្រុម Lyon បានឱកាសឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ។

សូមបញ្ជាក់ថា ការប្រកួតវគ្គ៨ក្រុមចុងក្រោយជើងទី១ នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែសីហាខាងមុខ ដែលជាការជួបគ្នារវាងអ្នកឈ្នះនឹងអ្នកឈ្នះគឺក្រុមមេឃខៀវMan City ប៉ះជាមួយក្រុម Lyon វេលាម៉ោង២រំលង អធ្រាត្រម៉ោងនៅកម្ពុជា។ ចំណែកការប្រកួតជម្រុះនៅរាត្រីនេះមាន២គូគឺជាការប្រកួតជើងទី២វគ្គ១៦ក្រុម ដែលជាការជួបគ្នារវាងក្រុមខ្លាំងមកពីអាល្លឺម៉ង់ Bayern Munich ប៉ះក្រុមភ្ញៀវតោខៀវ Chelsea និង១គូទៀតគឺជាការជួបគ្នារវាងក្រុមអ្នកមានបុណ្យ Barcelona ប៉ះជាមួយក្រុមភ្ញៀវ Napoli ដែលត្រូវប្រកួតវេលាម៉ោង២រំលងអធ្រាត្រម៉ោងនៅកម្ពុជា ៕

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print