អាល្លឺម៉ង់និងបារាំងដើរចេញពីកិច្ចពិភាក្សា​កែទម្រង់WHO ​ដោយសារតែតានតឹងជាមួយទីក្រុងវ៉ាស៊ីនតោន

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា​​បារាំងនិងអាល្លឺម៉ង់បានដើរចេញពីកិច្ចពិភាក្សាស្តីពីការកែទម្រង់ អង្គការសុខភាពពិភពលោក WHO ​ដោយសារតែខកចិត្តចំពោះ អាមេរិកដែលព្យាយាមដឹកនាំ​អង្គការមួយនេះបើទោះបីកន្លងមកអាមេរិកបានប្រកាសដកខ្លួនចេញពីអង្គការនេះក្តី។
សកម្មភាពខាងលើ គឺជាជំហានថយក្រោយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយសារតែទីក្រុងវ៉ាស៊ីនតោនជាប្រធានក្រុមប្រទេស​G7​ ។ អាមេរិកសង្ឃឹមថា នឹងកែទម្រង់ស៊ីជម្រៅដល់អង្គការWHOនៅខែកញ្ញាខាងមុខ គឺមុនពេលបោះឆ្នោតប្រធានាធិបតីអាមេរិក។
តាមសារព័ត៌មានរ៉យទ័របានផ្សាយថា ការដែលបារាំងនិងអាល្លឺម៉ង់ ដើរចេញពីកិច្ចប្រជុំ ដោយសារតែ អាមេរិកព្យាយាមដឹកនាំកិច្ចប្រជុំ ​និងដឹកនាំអង្គការសុខភាពពិភពលោក​​ឲ្យស្ថិតនៅក្រោមឥទ្ធិពលរបស់ខ្លួន​បើទោះបីអាមេរិកបានប្រកាសដើរចេញពីអង្គការនេះក្តី។
មន្ត្រីមកពីតំបន់អឺរ៉ុប​បានបញ្ជាក់ថា គ្មានអ្នកណាចង់ចូលរួមពិភាក្សាស្តីពីការកែទម្រង់របស់ ​WHO ជាមួយភាគីដែលបានចាកចេញពីអង្គការនេះ ហើយលើកសំណើកែទម្រង់​អង្គការអន្តរជាតិដ៏សំខាន់សម្រាប់សុខភាពពលរដ្ឋទាំងអស់លើពិភពលោក។
ក្រសួងសុខាភិបាលអាល្លឺម៉ង់ និងបារាំងបានប្រឆាំង​​តួនាទីដឹកនាំ​របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះកិច្ចពិភាក្សា​នានាស្តីពីការកែទម្រង់​ខណៈអាមេរិកបានប្រកាសដកខ្លួនចេញហើយនោះ។ សូមបញ្ជាក់ផងដែរថា កាលពីដើមខែកក្កដា អាមេរិកបានប្រកាសដំណើរការ ដកខ្លួនជាផ្លូវការ នៅថ្ងៃទី​៦ខែកក្កដាឆ្នាំ​២០២១​ ដោយចោទប្រកាន់អង្គការនេះលំអៀងទៅលើប្រទេសចិនពាក់ព័ន្ធកូវីដ​-១៩​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print