ទីតាំងអ៉ីនធឺណេត​ បង្កប់​ល្បែង​ស៊ី​សង​ជ្រកក្រោមស្លាកTK កំពុងបើកដំណើរការយ៉ាងរលូន អាជ្ញាធរមិនបង្ក្រាប សង្ស័យជាឆ្នាំងបាយរបស់សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ទីតាំងអ៉ឺនធឺណេតបង្កប់ល្បែងស៊ីសងភ្នាល់បាល់​​មួយកន្លែងបើកលេងទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យជាយូរឆ្នាំមកហើយប៉ុន្តែពលរដ្ឋឆ្ងល់ថាហេតុបានជាអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីជំនាញណាចុះបង្ក្រាប ដែលពួកគាត់សង្ស័ថា ម្ចាស់ទីតាំងមួយនេះ អាចឲ្យលាភសការៈទៅសមត្ថកិច្ចទាំងនោះ ទើបគ្មានការបង្រ្កាបបែបនេះ ជាក់ស្ដែងទីតាំងខាងលេីស្ថិតនៅតាមបណ្ដោផ្លូវ៤៧៨កែង១៥៥ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា រាល់ល្បែងស៊ីសងខុសច្បាប់ទាំងអស់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុចដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធអនុវត្តឲ្យមានប្រសិទ្ធភាព។

មហាជនទូទៅ និងប្រជាពលរដ្ឋនៅក្បែរទីតាំងខាងលើកំពុងរងចាំមើល ចំណាត់ការរបស់លោក ថេង សុថុល អភិបាលខណ្ឌចំការមនទើបតែឡើងមកកាន់តំណែងថ្មី និងលោកវរសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន តេីនឹងមានវិធានការច្បាប់ចំពោះបនល្បែងស៊ីសងដុះស្លែមួយនេះបែបណា?។

ពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាននឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសងនេះ បង្កភាពអសន្តិសុខដល់ប្រជាជនក្នុងរាជធានីភ្នំពេញបន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះហើយ គឺជាមូលហេតុនៃអំពើចោរកម្ម៕ដោយ៖ជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print