បាល់ទះត្រៀមរៀបចំការប្រកួតធំៗចំនួន៤និងវគ្គសិក្សាអាជ្ញាកណ្តាលថ្នាក់ជាតិ១ឆ្នាំ២០១៦

ចែករំលែក៖

ភ្នំពេញ៖សហព័ន្ធកីឡាបាល់ទះកម្ពុជា បានត្រៀមរៀបចំព្រឹត្តិការណ៍ធំៗចំនួន៤និងបើកវគ្គសិក្សាអាជ្ញាកណ្តាលកម្រិតជាតិចំនួន១ក្នុងឆ្នាំ២០១៦នេះ សម្រាប់បម្រើដល់សកម្មភាពប្រកួតនានារបស់ខ្លួន ដើម្បីបាញ់ឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជាទទួលបានសិទ្ធិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើទី៣២នាពេលដ៏ខ្លីខាងមុខនេះ។
លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យដឹងថា ចំពោះផែនអភិវឌ្ឍវិស័យកីឡាបាល់ទះ សហព័ន្ធបានរៀចព្រឹត្តិការណ៍ធំៗចំនួន៤កម្មវិធី ទី១- ប្រកួតជើងឯកថ្នាក់ជាតិ ទី២-ចូលរួមប្រកួតល្បែងកីឡាជាតិ ទី៣-ប្រកួតដណ្តើមពានរង្វាន់ លី អូ ទី៤ -ប្រកួតដណ្តើមពានរង្វាន់ ស្រាបៀរអាន់ឆឺរនិងគ្រោងបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលថ្នាក់ជាតិផងដែរ។

លោកបានបន្តទៀតថា តាមការសង្កេតនាពេលកន្លងទៅ ក្លិបកីឡាបាល់ទះធំៗក្នុងប្រទេស ពួកគាត់តែងតែបញ្ជូនប្រតិភូរបស់ខ្លួននីមួយៗចុះទៅសង្កេតតាមរកធនធានកីឡាករឆ្នើមជាមួយគណៈកម្មការរបស់សហព័ន្ធជានិច្ចប្រសិនបើពួកគាត់មើលឃើញថាយុវជនណាម្នាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់លេងកីឡាបាល់ទះហើយនោះ ពួកគាត់តែងតែធ្វើការទំនាក់ទំនងស្នើសុំអនាព្យាបាលរបស់កីឡាករផ្ទាល់ ដែលរស់នៅតាមបណ្តាខេត្តក្រុងឆ្ងាយៗដើម្បីនាំយកមកបណ្តុះបណ្តាលឲ្យក្លាយទៅជាកីឡាករអាជីពតែម្តង។

អគ្គលេខាធិការ រូបបានបន្តទៀតថា ទន្ទឹមនិងផែនការសកម្មភាពប្រចាំឆ្នាំខាងលើ សហព័ន្ធកំពុងត្រៀមបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលថ្នាក់ជាតិបន្ថែមទៀត ដើម្បីអភិវឌ្ឍធនធានមនុស្សបន្ថែមសម្រាប់បម្រើដល់ការប្រកួតនានា របស់សហព័ន្ធឲ្យស្របតាមផែនការអភិវឌ្ឍក្រសួងអប់រំយុវជននិងកីឡាបានដាក់ចេញ ជាក់ស្តែងនាបច្ចុប្បន្ន សហព័ន្ធទើបតែមា អាជ្ញាកណ្តាលកម្រិតអន្តរជាតិតែម្នាក់គត់រហូតមកដល់ពេលនេះ ។ វាគឺបញ្ហាប្រឈមដោយកង្វះខាត់អាជ្ញាកណ្តាលកម្រិតអន្តរជាតិ បញ្ហានេះវាពាក់ព័ន្ធចំណេះដឹងផ្នែកភាសាបរទេស ពីព្រោះអាជ្ញាកណ្តាលរបស់យើងភាគច្រើនពួកគាត់មិនចេះភាសាអង់គ្លេសទេ ដូច្នេះធ្វើឲ្យពួកគាត់ពិកបាកក្នុងការសិក្សាស្រាវជ្រាវឯកសារនានារបស់សហព័ន្ធកីឡាបាល់ទះអន្តរជាតិ មិនទាន់អាចឆ្លើយតបតាមតម្រូវការចាំបាច់បស់សហព័ន្ធកីឡាបាល់ទះកម្ពុជានៅឡើយ។

លោកបឹង កឹមតោបានសម្តេងនៅក្តីសង្ឃឹមយ៉ាងមុតមាំថា ចំពោះការប្រកួតបាល់ទះក្នុងឆ្នាំ២០១៦ គ្រប់ ក្លិបទាំងនិងគោរពតាមបទបញ្ជាការប្រកួត ជៀសវាងការតវាច្រើនដូចឆ្នាំកន្លងទៅ ក្នុងនោះ ថ្នាក់ដឹងនាំក្លិបទាំងមួយចំនួបានតវាពាក់ព័ន្ធរឿងដោះដូកីឡាករមិនប្រក្រតីពីក្លិបមួយទៅក្លិនមួយទៀត​អំឡុងពេលប្រកួតក្នុងព្រឹត្តិការណ៍តែមួយ។ ដូច្នេះធ្វើប៉ះពាលដល់បទបញ្ជាការប្រកួត ដោយបានសរសេរយ៉ាងច្បាស់ថា មិនអនុញ្ញាតឲ្យក្រុមណាធ្វើការដោះដូកីឡាករ ដែលមានឈ្មោះចូលរួមប្រកួតជាមួយក្លិបផ្សេងរួចហើយប្តូរមកលេងឲ្យក្លិបមួយទៀតក្នុងព្រឹត្តិការណ៍តែមួយនោះទេ។

គួររំលឹកថា បើយោងតាមកម្មវិធីរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជាសម្រាប់ទិសដៅអភិវឌ្ឃឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣និងចាបដំណើរការប្រកួតពីថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១៦នេះតទៅហើយ៕សារីម

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print