ជនជាតិចិនម្នាក់រវល់តែចុចទូរស័ព្ទបើករថយន្តឡិចស៊ីសRX300 ទៅបុករថយន្តហ៊ីយ៉ានដាយពីចំហៀង បណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់បើករថយន្តឡិចស៊ីសRX300 រវល់តែចុចទូរស័ព្ទមិនបានមើលមុខ ក៏បានជ្រុលចង្កូតទៅបុកកង់រថយន្តហ៊ីយ៉ាន់ដាយពីចំហៀងដែលកំពុងបត់ បណ្តាលឱ្យបែកកង់រថយន្តរបស់ខ្លួន និងរង​ការ​ខូចខាតផ្នែកខាងមុខ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦នឹង៥០នាទីយប់ ថ្ងៃទី២​ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចស្តុប៣០មែត្រ តាមបណ្តោយផ្លូវវេងស្រេង កែងនឹងផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
      តាមសាក្សីដែលបានឃើញហេតុការណ៍នេះបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ​រថយន្តហ៊ីយ៉ានដាយធនធំមួយគ្រឿង បើកតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច ពេលមក​ដល់ចំណុចស្តុបខណះពេលភ្លើងស្តុបខៀវ ក៏បានបត់ស្តាំបំណងទៅផ្លូវ៣០ម៉ែត្រ ។ ពេលកំពុងបត់​ស្រាប់តែ​មានបុរសជនជាតិចិនបើករថយន្តឡិចស៊ីស៣០០ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-0515 ជិះមកពីក្រោយរវល់តែចុចទូរស័ព្ទមិនបានមើលមុខ បានបុកកង់រថយន្តហ៊ីយ៉ានដាយពីចំហៀង ពេញទំហឹង បណ្តាលឱ្យផ្ទុះបែកកង់ឡិចស៊ីស និងរងការខូចខាតផ្នែកខាងមុខ ។ បន្ទាប់ពីកើតហេតុ​គេ​សង្កេតឃើញបុរសជនជាតិចិនមិនបានចុះពីលើរថយន្តដើម្បីធ្វើការដោះស្រាយជាមួយភាគីរថយន្តហ៊ីយ៉ានដានោះទេ គឺនៅតែចុចទូរស័ព្ទធ្វើដូចជាមិនមានរឿងអីកើតឡើងចឹង បង្កឱ្យមានការកក​ស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង ។   
         ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការសម្រួលដើម្បីកុំឱ្យ​មាន​ការ​កកស្ទះចរាចរណ៍ និងបានទំនាក់ទំនងទៅសមត្ថកិច្ចឱ្យយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅ​ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ ៕ដោយ៖ជីម ភារ៉ា ដង្កោ 
    
   


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print