ភ្នំពេញ៖ បុរសបានរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យតែដោយអកុសល់ត្រូវបានស្លាប់បន្ទាប់ពីដឹកទៅដល់មន្ទីរពេទ្យដោយសារតែរថយន្តកុងតឺន័រដែលមានតែក្បាល បើកមកពីក្រោយ ហើយគៀរដួលចូលក្រោមកង់ កិនអូសជាង៥ម៉ែត្រ។
កាលពីវេលាម៉ោង៧និង០០នាទីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ មុខផ្សារជម្ពូវ័ន ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះត្រូវបានគេឈ្មោះ ហែល សំណាង អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពពីកន្លែងកើតហេតុ បានឲដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាក វីវ៉ា ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1A-1808 ជិះតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តកុងតឺន័រម៉ាក Hino ពណ៍សពាក់ស្លាកលេខភ្នំពេញ 3C-0188 បើកមកពីក្រោយស្របគ្នា មកគៀរដៃចង្កូត បណ្តាលអោយជនរងគ្រោះដួលទៅលើថ្នល់ហើយរថយន្តកិនជនរងគ្រោះអូសជាង៥ម៉ែត្រ បណ្តាលអោយរបួសបែកផ្លោកនោម ។
សាក្សីដដែលបានបន្តថាបន្ទាប់ពីរថយន្តបង្កគ្រោះថ្នាក់ធ្វើអោយមនុស្សរបួសរួចម្ចាស់រថយន្តបានបើកទ្វាររថយន្តចុះរត់ គេចខ្លូនបាត់ពីកន្លែងកើតហេតុដោយបន្សល់រថយន្តនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ព្រះកុសុមះ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់ខណៈពេលកំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យ។ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
ដោយឡែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលចរាចរណ៍ជើងគោកធ្វើការវាស់វែងយកទៅការិយ៉ាល័យចរាចរណ៍ជើងគោកដើម្បីរថយន្តចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕
ដោយ៖ សុខាសែនជ័យ