បើករថយន្តលឿនមិនប្រយ័ត្នជ្រុលបុកបង្គោលភ្លើងរបួសធ្ងន់5នាក់ សង្ស័យស្រវឹងស្រា

ចែករំលែក៖

ភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន៥នាក់ រួមនិងក្មេងប្រុសម្នាក់បានរងរបួសធ្ងន់ធ្ងរ និងស្រាលត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីបើករថយន្តមួយគ្រឿងម៉ាក TOYOTA ហាយព្រីដក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅ បុកបង្គោលភ្លើងពេញទំហឹងរងការខូចខាតរថយន្តបន្តរដំណើរទៅមុខលែងរួចហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកាលពីវេលាម៉ោង១០នឹង៥០នាទីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចមុខសាលាបឋមសិក្សាទឹកល្អក់ តាមបណ្តោយផ្លូវលេខ២០២ កែងនឹងផ្លូវលេខ២៥៣ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣​ ខណ្ឌទួលគោក ។
          ប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត​មួយគ្រឿងម៉ាកTOYOTA ហាយព្រីដ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2U-8695 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា និងរួមដំណើរដោយមនុស្សស្រី៤នាក់ និងក្មេងប្រុសម្នាក់ទៀត បើកបរក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវលេខ២៥៣ ពីជើងទៅត្បូងដោយមិនបានប្រុងប្រយ័ត្ន ខណះមកដល់ចំណុចកើតហេតុ បានបួងចង្កូតបត់ទៅផ្លូវលេខ២០២ ហើយជ្រុលទៅបុកនឹងដុំថ្មមួយដុំ និងបានជ្រុលទៅបុកបង្គោលខ្សែភ្លើងពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ និងស្រាល ចំណែករថយន្តត្រូវរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុងផងដែរចំណែកអ្នករងរបួស ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តបានរងការខូចខាតផ្នែកខាងមុខទាំងស្រុង។ 
    តាមសមត្ថកិច្ចបានអោយដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលមកពីការបើកបរអ្នកបើកបរប្រើប្រាស់ល្បឿនលឿនហួសច្បាប់បានកំណត់ និងមានប្រើប្រាស់នូវជាតិស្រវឹងផងដែរ ព្រមទាំមងមិនគោរពច្បាប់ចរាចរណ៍ទើបបណ្តាលអោយមានហេតុការណ៍គ្រោះថ្នាក់ ធ្វើអោយបាត់បង់ភាពជាម្ចាស់ការនៅពេលមានអាសន្នម្តងៗ សមត្ថកិច្ចបន្តថា សំណាងដែរគ្រោះថ្នាក់ខាងលើនេះមិនបង្កអោយមានអ្នកស្លាប់ ដោយគ្រាន់តែមានអ្នករងរបួសធ្ងន់និងស្រាល ហើយនិងរងការខូចខាតរថយន្តតែប៉ុណ្ណោះ។

          ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ និងសហការជាមួយនិងនគរបាល ជំនាញធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយទៅតាមផ្លូវច្បាប់ ៕ ដោយៈ ព្រែកជ័យ 
    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print