ភ្នំពេញ ៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន ១៥លើក (យប់ ៨លើក) បណ្តាលឲ្យមនុស្សស្លាប់ ១១នាក់ (ស្រី ១នាក់) របួសធ្ងន់ ១៤នាក់ (ស្រី ៤នាក់) របួសស្រាល ៤នាក់ (ស្រី ១នាក់) និងមិនពាក់មួកពេលគ្រោះថ្នាក់មាន ២១នាក់ (យប់ ១៣នាក់)។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៥លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ២៦គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១២គ្រឿង រថយន្តធុនតូច ៩គ្រឿង និងរថយន្តធំ ៤គ្រឿង យានផេ្សងៗ ១គ្រឿង និងថ្មើរជើង ២នាក់ផងដែរ។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៩លើក ប្រជែងគ្រោះថ្នាក់ ២លើក ស្រវឹង ១លើក បើកមិនប្រកាន់ស្តាំ ២លើក និងមិនគោរពសិទ្ធ ១លើក ដោយឡែកយានល្មើសសរុបទូទាំងប្រទេសមាន ៩០៤៨គ្រឿង បានធ្វើការអប់រំមាន ៤១២៦គ្រឿង និងពិន័យសរុប ៤៩២២គ្រឿង និងពុំមានឃាត់យានទុកនោះទេ៕