អ-ហ ខេត្តកណ្តាលបានបើកកិច្ចប្រជំុត្រួតពិនិត្យ ដកបទពិសោធន៍ និង ពង្រឹងការងារ បង្ការ និង បង្ក្រាប បទល្មើស ពិសេសគ្រឿងញៀន ល្បែងសីុសងខុសច្បាប់ និង ប្លន់

ចែករំលែក៖

ខេត្តកណ្តាល៖ កាលពីថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០១៦ នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានបើកកិច្ចប្រជំុត្រួតពិនិត្យ ដកបទពិសោធន៍ និង ពង្រឹងការងារ បង្ការ និង បង្ក្រាប បទល្មើស ពិសេសគ្រឿងញៀន ល្បែងសីុសងខុសច្បាប់ និង ប្លន់ ក្នុងមូលដ្ឋានខេត្តកណ្តាល ក្រោមអធិបតីភាពលោកមេបញ្ជាការកងរាជអាវុធហេត្ថខេត្ត ។

សមត្ថកិច្ចបានអោយដឹងថាៈ ខ្លឹមសារអង្គប្រជុំផ្តោតសំខាន់ត្រួតពិនិត្យ និង សង្កត់ធ្ងន់លើការងារចុះអង្កេតស្រាវជ្រាវ បង្ការ បង្រា្កប បទល្មេីស ពិសេសបទឧក្រិដ្ឋ របស់ជំនាញនិងក្រុងស្រុកពាក់ព័ន្ធ សំខាន់លើករណីប្លន់ប្រដាប់អាវុធ កន្លងទៅ និង ត្រួតពិនិត្យចំណាត់ការជំនាញដេីម្បីតាមវែកមុខសញ្ញាអាេយបានទាន់ពេលវេលានិងទាន់ហេតុការ។ ដកបទពិសោធន៍ជំនាញនិងក្រុងស្រុកពាក់ព័ន្ធលើការងារបង្ការ បង្ក្រាប បទល្មើសកើតឡើងកន្លងទៅ ពិសេសបទល្មើសប្លន់ប្រដាប់អាវុធ ដើម្បីពង្រឹងបន្ថែមលើការងារ បង្ការ បង្រ្កាប ដែលបានកំពុងអនុវត្តន៍ ពិសេសលើករណីប្លន់ គោរពតាមបទបញ្ជា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសមិនអនុញ្ញាតទុកឲ្យប្រជាពលរដ្ឋភ័យខ្លាចទេ។

លោកមេបញ្ជាការក៍បានដាក់បទបញ្ជាបន្ថែមអោយមន្ទីរ ការិយាល័យជំនាញ និង មេបញ្ជាការមូលដ្ឋានក្រុងស្រុក ១១សហការជាមួយស្ថាប័នផ្សេងៗ ពិសេសជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងសន្យាផ្តល់រង្វាន់ដល់អ្នកផ្តល់ព័ត៌មានដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យក្នុងករណីប្លន់មកផ្តន្ទាទោសតាមច្បាប់៕

...

ដោយ៖ សុខ ខេមរា 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print