ដីព្រៃបម្រុងទុករបស់រដ្ឋប្រមាណ៥០០ហិកតាត្រូវបានគេឃុបឃិតគ្នាកាប់ទន្ទ្រាន និងឈូសឆាយយកជាទ្រព្យសម្បត្តិឯកជន

ចែករំលែក៖

ខេត្តរតនគិរី៖ ដីព្រៃបម្រុងទុករបស់រដ្ឋប្រមាណ៥០០ហិកតាត្រូវបានគេដឹងថាកំពុងរងនូវការកាប់បំផ្លាញ និងឈូសឆាយកាប់ទន្ទ្រានយកជាទ្រព្យសម្បត្តិឯកជន។

ដីព្រៃបម្រុងទុករបស់រដ្ឋដែលត្រូវបានគេឃុបឃិតគ្នានេះស្ថិតនៅក្នុងភូមិតាកុកព្នង ភូមិតាកុកច្រាយ ភូមិខ្វែង ឃុំយ៉ាទុង ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ក្រោយពីមានការភ្ញាក់ផ្អើលអំពីការឈូសឆាយដីព្រៃឈើបម្រុងទុករបស់រដ្ឋធ្វើកម្មសិទ្ធិនោះក្នុងព្រឹកថ្ងៃទី២ ខែកុម្ភៈ នាយផ្នែករដ្ឋបាលព្រៃឈើផ្នែកបរកែវ លោកឡេង យុគ បានដឹកនាំក្រុមការងារចុះទៅត្រួតពិនិត្យទីតាំងខាងលើ។

លោកឡេង យុគ បានប្រាប់អ្នកយកព័ត៌មានកាសែត នគរវត្តដឹងថា នឹងធ្វើការងារនេះ ហើយបច្ចុប្បន្នកំពុងតែត្រួតពិនិត្យឯកសារពាក់ព័ន្ធផ្សេងៗ។ ជាក់ស្តែងនៅលើទីវាលដ៏ធំល្វឹងល្វើយគេសង្កេតឃើញមានស្នាមប្រើគ្រឿងចក្រឈូសដីព្រៃ ប្រមូលឈើដុតបំផ្លាញចោលមុនពេលសមត្ថកិច្ចចុះទៅដល់ទីនោះ។

ដោយឡែក មេឃុំបរខាំលោករម៉ាម ខេត បានប្រាប់អ្នកយកពត៌មាននៅរសៀលថ្ងៃទី០២ ខែកុម្ភៈ នេះថា លោកបានចុះហត្ថលេខាលើកិច្ចសន្យាទិញលក់ដីនោះ ដោយសារតែមេភូមិ និងប្រជាពលរដ្ឋមួយចំនួនគាំទ្រក្នុងរឿងនេះ។ ទាក់ទិនទៅនឹងដីបម្រុងទុករបស់រដ្ឋប្រមាណ៥០០ហិកតាត្រូវបានគេឃុបឃិតគ្នាកាប់ទន្ទ្រាននឹង ឈូសឆាយយកជាទ្រព្យសម្បត្តិនេះដែរលោកល័ក្ខ ដែលអះអាងថាជាម្ចាស់កម្មសិទ្ធិដីនោះបានបញ្ជាក់ថា ដីដែលលោកបានទិញនេះមានចំនួនតែ៤៥ហិកតាប៉ុណ្ណោះ។

លោកល័ក្ខ បន្តទៀតថា ដីខាងលើនេះខាងអាជ្ញាធរបញ្ជាក់ថាមិនមានការពាក់ព័ន្ធនោះទេ។ ជាការកត់សំគាល់ឃើញថាខេត្តរតនគិរីបច្ចុប្បន្នដំណាំកសិឧស្សាហកម្មកំពុងមានការរីកចម្រើនប៉ុន្តែដំណាំទាំងនោះត្រូវគេឃើញភាគច្រើនដ៏លើសលុប គឺបានដាំនៅលើដី ដែលជាដីត្រូវបានគេកាប់ពីដីព្រៃរបស់រដ្ឋ ហើយការទិញនោះទៀតសោត ឯកសារមួយចំនួនត្រូវគេលួចខ្សឹបថា បានលួចបន្លំស្នាមមេដៃគាំទ្ររបស់ប្រជាពលរដ្ឋ ឫថា អ្នកភូមិបានលក់អោយជាដើម។ល។

គេកំពុងតែរងចាំមើលថា តើដីបម្រុងទុករបស់រដ្ឋប្រមាណ៥០០ហិកតាខាងលើនេះនឹងមានការអនុវត្តច្បាប់ដូចម្តេចចំពោះរឿងរ៉ាវទិញដីរដ្ឋដោយខុសច្បាប់៕

image

image

image

image

image

image

image

...

ដោយ៖ វុទ្ធ ឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print