ផ្លូវទៅរមនីយដ្ឋានទឹកធ្លាក់ថ្មក្រាលបាក់ច្រោះដោយទឹកភ្លៀង បាន តភ្ជាប់វិញហើយ

ចែករំលែក៖

កំពង់ឆ្នាំង ៖ ផ្លូវទៅរមនីយដ្ឋានដ្ឋានទេសចរណ៍ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលបានរងការកាត់ផ្តាច់ដោយទឹកភ្លៀងហូរច្រោះនោះ នាពេលនេះ ត្រូវបានតភ្ជាប់វិញហើយ បន្ទាប់ពីអាជ្ញាធរមូលដ្ឋាន និង គណកម្មការសហគមបានជួសជុលរួចរាល់ ។ នេះបើតាមការបញ្ជាក់ពីលោកសុខ សុន្ធីរ អភិបាលស្តីស្រុកទឹកផុស បានប្រាប់តាមទូរស័ព្ទកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៨ខែសីហា ឆ្នាំ២០២០នេះ
លោក សុខ សន្ធីរ អភិបាលស្តីទីស្រុកទឹកផុស បានប្រាប់ទៀតថា ផ្លូវដែលបានដាច់នោះនាពេលនេះ ខាងអាជ្ញាធរ និង សហគមន៍បានបានធ្វើការជួសជុលរួចរាល់ហើយ កាលពីវេលាម៉ោងជាង៣រសៀល ដោយជំនួសស្ពានឈើ ហើយប្រជាពលរដ្ឋ និង អ្នកទេសចរណ៍អាចធ្វើដំណើរឆ្លងកាត់បានជាធម្មតាឡើងវិញហើយនាពេលនេះ លែងជាឧបសគ្គទៀតហើយ សម្រាប់អ្នកដែលចង់ទៅលេង នៅរមនីយដ្ឋានទេសចរណ៍ទឹកធ្លាក់ថ្មក្រាល ។
គួរបញ្ជាក់ថា ផ្លូវមួយខ្សែដែលតភ្ជាប់ទៅរមនីយដ្ឋានទេសចរណ៍ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មិនអាចធ្វើដំណើរបាននោះទេ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុកពីខាងលើ ហើយត្រូវបានហូរកាត់ផ្តាច់ទាំងស្រុង មិនអាចអោយអ្នកទេសចរណ៍ឬ អ្នកធ្វើដំណើរនានាឆ្លងកាត់ទៅមកបាននោះទេ កាលពីល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០។ចន្ថា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print