ក្រសួងសាធារណការ៖ សូមឱ្យប្រជាពលរដ្ឋការពារជំងឺកូវីដ-១៩ ក្នុងអំឡុងពេលឈប់សម្រាកចំនួន ៥ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីណែនាំ ស្ដីពី វិធានការការពារជំងឺកូវីដ-១៩ ក្នុងអំឡុងពេលឈប់សម្រាកចំនួន ៥ថ្ងៃ ដើម្បីសងថ្ងៃឈប់សម្រាកការងារសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា៖ យោងតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសាធារណការ សូមធ្វើការណែនាំ ដល់សមាគមដឹកជញ្ជូនអ្នកដំណើរ ម្ចាស់ក្រុមហ៊ុន ម្ចាស់យានយន្តធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ អ្នកបើកបរ និងអ្នកបម្រើភ្ញៀវលើរថយន្តដឹកអ្នកដំណើរ រួមទាំងប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមរថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ សូមគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមគោលការណ៍ណែនាំ និងវិធានការការពារការរាតត្បាតជំងឺកូវីដ-១៩ ដូចខាងក្រោមនេះ
១ -ជៀសវាងប្រើប្រាស់មធ្យោបាយសាធារណៈ ដែលមានផ្ទុកមនុស្សច្រើន។
២ -បើចាំបាច់ត្រូវធ្វើដំណើរតាមមធ្យោបាយសាធារណៈ លោកអ្នកត្រូវពាក់ម៉ាសជានិច្ច រក្សាគម្លាត ពីម្នាក់ទៅម្នាក់ឲ្យបានយ៉ាងតិចមួយម៉ែត្រកន្លះ នឹងត្រូវយកតាមខ្លួននូវទឹកអាល់កុល ឬទឹកជែល សម្រាប់លាងដៃ។
៣- ចៀសវាងការធ្វើដំណើរ ប្រសិនបើមានអាការក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហសសុខភាព។
៤ -សម្រាប់អ្នកបើកបរត្រូវ ៖
– បើកបង្អួចរថយន្ត ឲ្យមានខ្យល់ចេញចូល ចៀសវាងការប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ជាដើម។
-លើកទឹកចិត្តឱ្យអ្នកដំណើរពាក់ម៉ាស ឬក្រមាខ្ទប់មាត់ និងច្រមុះ ដើម្បីជៀសវាងការចម្លងជាយថាហេតុនៃជំងឺផ្ដាសាយផ្សេងៗ រួមទាំងជំងឺកូវីដ-១៩ផងដែរ។
-ត្រូវសម្អាតរថយន្តជាប្រចាំ ដោយប្រើទឹកសាប៊ូ ជូតអាល់កុលនៅតាមធ្នាក់កៅអី នឹងកន្លែងដែលមនុស្សបានប៉ះពាល់។
-ម្ចាស់រថយន្ត ត្រូវមានទឹកអាកុល ឬជែលលាងដៃ ដើម្បីឱ្យអ្នកដំណើរលាងសម្អាតដៃ មុនពេលឡើងលើរថយន្ត។
-ចំពោះអ្នកបើកបររថយន្ត បើមានរោគសញ្ញាដូចជា៖ គ្រុនក្តៅ ផ្ដាសាយ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវផ្អាកបើកបរជាបណ្ដោះអាសន្ន នឹងត្រូវទៅមន្ទីរពេទ្យរដ្ឋ ដើម្បីពិនិត្យសុខភាព។
សូមបញ្ជាក់ថា៖ អ្នកបើកបរ មានហានិភ័យខ្ពស់ ដោយសារការជួបជាមួយមនុស្សច្រើន ដូច្នេះត្រូវចេះការពារខ្លួន ពីការចម្លងជំងឺកូវីដ-១៩ និងមេរោគផ្សេងៗ។
ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា សមាគមដឹកជញ្ជូនអ្នកដំណើរ ម្ចាស់ក្រុមហ៊ុន ម្ចាស់យានយន្តធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ អ្នកបើកបរ និងអ្នកបម្រើភ្ញៀវលើរថយន្តដឹកអ្នកដំណើរ ព្រមទាំងប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមរថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ និងចូលរួមអនុវត្តតាមសេចក្តីណែនាំខាងលើនេះដោយយកចិត្តទុកដាក់ខ្ពស់បំផុត និងសូមជូនពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងចៀសផុតពីជំងឺកូវីដ-១៩៕ដោយ៖ សិលា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print