ខេត្តព្រះសីហនុ៖ ក្រោមការបញ្ជា និង ណែនាំពីលោកឧត្ដមសេនីយ៍ត្រី ហេង
ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នារសៀលថ្ងៃទី៧ ខែសីហាឆ្នាំ២០២០ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ចូនជនសង្ស័យ៨នាក់ (ស្រី៤នាក់)រួមទាំងវត្ថុតាងពាក់ពន្ធ័ករណីប្រើប្រាស់និង ជួញដូរគ្រឿងញៀនទៅសាលាដំបូងខេត្តព្រះសីហនុ ក្រោយពីឃាត់ខ្លួនបាន កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង
គឹមហួរ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ៕ ឆ្លាម សមុទ្រ