ដុតគនរសំរាមរាលឆេះស្មៅសន្ធោរសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ទាំងសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គីភ័យ

ចែករំលែក៖

ភ្នំពេញ៖ គំនរសំរាមក្នុងដីឡូតិ៍មួយកន្លែងត្រូវបានឆាបឆេះរាលដាលដល់ស្មៅយ៉ាងសន្ធោសន្ធៅក្នុងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចដោយសារតែអ្នកចាំដីដុត។ហៅរថយន្តអគ្គិភ័យចំនួន២ គ្រឿងមកជួយពន្លត់។ ហេតុការណ៍ភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ១០ និង០០ នាទីព្រឹកថ្ងៃទី ២ខែ កុម្ភះ ឆ្នាំ ២០១៦ នៅវាលដីឡូត៍ធំល្វឹងល្វើយមួយកន្លែង ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលមានការឆេះរាលដាល គេបានឃើញអ្នកយាមដីម្នាក់បាន ដុតគំនរសំរាមហើយ បន្តិចក្រោយកមក៍ឆេះស្មៅរាលដាលបង្កជាផ្សែងខ្មួលខ្មាញ់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។
ដោយឃើញស្ថានភាពឆេះកាន់តែខ្លាំង និងខ្លាចរាលដាលដល់ផ្ទះប្រជាពលរដ្ឋសមត្ថកិច្ចខណ្ឌសែនសុខបានទំនាក់ទំនងទៅអគ្គភាពពន្លត់អគិភ័យមកជួយអន្តរាគមន៍ពន្លត់ទាន់ពេលវេលា ដោយចំណាយទឹកអស់២រថយន្ត និង ១រថយន្តទៀតជារបស់ម្ចាស់ដី។
តាមសម្តីអ្នកចាំដីឡូត៍នោះថា គាត់ដុតតាមការបញ្ជារបស់មេគាត់ ដោយគាត់និកស្មានថា មេគាត់បានរាយការណ៍ទៅអាជ្ញាធរដែនដីរួចហើយ តែតាមពិតមិនបានជម្រាប់ទេ ដូច្នេះបានជាមានការភ្ញាក់ផ្អើលទាំងអាជ្ញាធរ និងប្រជាពលរដ្ឋ ជាពិសេស បងប្អូនដែល មានលំនៅស្ថានក្បែរនោះពួកគាត់សំដែងក្តីព្រួយបារម្មណ៍ និងរិះគន់ម្ចាស់ដីឡូត៍ ហាក់មិនខ្វល់ខ្វាលពីអ្នកដ៍ទៃ ធ្វើអីតាមតែអំពើចិត្ត មិនគិតពីផលប៉ះពាល់ដល់អ្នកផង និងបរិស្ថាន។
ប្រជាពលរដ្ឋសំណូមពរអោយអាជ្ញាធរពាក់ព័ន្ធមេត្តជួយពិនិត្យបញ្ហាខាងលើផង ។ តុង សីហា 
    
   


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print