សម្តេច​តេ​ជោ​ហ៊ុន​ សែន៖​ សូម​ឲ្យ​ឪពុក​មា្ត​យ​ ជីដូន​ជីតា​ ចេះ​ចែករំលែក​ពេលវេលា​នៅ​ជាមួយ​កូនចៅ

ចែករំលែក៖

​ភ្នំពេញ​៖​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ សូម​ឲ្យ​ឪពុក​មា្ត​យ​ ជីដូន​ជីតា​ ចេះ​ចែករំលែក​ពេលវេលា​នៅ​ជាមួយ​កូនចៅ​

​នៅ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ កាលពី​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ សម្ដេច​តេ​ជោ​ហ៊ុន​ សែន​ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖​ «​ពាក្យចាស់​ពោល​ថា​ ស្រឡាញ់​កូន​មួយ​តៅ​ ស្រឡាញ់​ចៅ​មួយ​ថាំង​ ពិតជា​ត្រឹមត្រូវ​ណាស់​។​ បទ​ពិសោធ​ន៌​នៃ​ជោគជ័យ​របស់ខ្ញុំ​លើ​ការ​អប់រំ​កូន​កំពុង​បាន​ប្រើប្រាស់​ ដើម្បី​អប់រំ​ចៅ​ជា​បន្តរ​ទៀត​។​

​ការ​គួប​ផ្សំ​រវាង​សាលារៀន​សង្គម​ជាតិ​ និង​គ្រួសារ​គឺជា​មូលដ្ឋាន​ផ្តល់​ឱ្យ​គ្រួសារ​នីមួយៗ​មាន​ភាព​ងាយស្រួល​ដើម្បី​សំរេច​នូវ​បំណង​ ដែល​ចង់​បណ្តុះបណ្តាល​កូន​ឬ​ចៅ​។​

​កត្តា​គ្រួសារ​ដើរតួរ​នាទី​សំរេច​កំណត់​ឯ​កត្តា​សាលារៀន​ និង​សង្គម​មាន​តួនាទី​មិន​អាច​ខ្វះ​បាន​។​ ភាព​ជិត​ស្និត​ដែល​ឪពុក​ ម្តាយ​ ជីដូន​ ជីតា​ផ្តល់​ឱ្យ​កូន​ឬ​ចៅ​សំខាន់​ខ្លាំង​ណាស់​ដើម្បី​ ឱ្យ​ពួក​គេ​មាន​ភាព​កក់ក្តៅ​ មិន​មាន​អារ​ម្ម​ណ៌​ឯកោ​ ហើយ​បែរជា​ចេញ​ទៅ​ក្រៅ​ផ្ទះ​រហូត​កូន​ ឬ​ចៅ​ក្លាយជា​ក្មេង​ទំនើង​ ឬ​ក្មេង​ខ្វះ​ការ​អប់រំ​។​ សូម​ឪពុក​មា្ត​យ​ ជីដូន​ជីតា​ ចែករំលែក​ពេល​ពេលា​ដើម្បី​កូនៗ​ និង​ចៅៗ​។​ នេះ​ជា​បទ​ពិសោធ​ន៌​ដែល​ខ្ញុំ​មាន​ហើយ​ចង់​ចែករំលែក​ជាមួយ​ឪពុក​ និង​ ជីតា​គ្រប់​រូប​»​ ៕

11

9

8

5

...

1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print