លោក Pirlo ជំនួសលោក Sarri ជាអ្នកចាត់ការក្រុមJuventus ថ្មី

ចែករំលែក៖

កីឡាអន្តរជាតិ៖ក្រុមសេះបង្កង់ Juventus បានសម្រេចចិត្តតម្លើងគ្រូបង្វឹកក្រុម U-23 របស់ខ្លួនគឺលោក Andrea Pirlo ឱ្យធ្វើជាគ្រូបង្វឹករបស់ក្រុមឈុតធំ កាលពីថ្ងៃសៅរ៍គឺប៉ុន្មានម៉ោងបន្ទាប់ពីបណ្តេញលោក Maurizio Sarri ចេញ

លោក Sarri បានបាត់បង់មុខតំណែងរបស់លោកហើយកាលពីរសៀលថ្ងៃសៅរ៍បន្ទាប់ពីការដឹកនាំក្រុមធ្លាក់ចេញពីពានរង្វាន់ Champions League នៅវគ្គ១៦ក្រោយចាញ់Lyon

ក្នុងនាមជាកីឡាករម្នាក់ក្នុងរយៈពេល៤ឆ្នាំរបស់ Pirloក្នុងនាមជាអតីតខ្សែបម្រើរបស់ក្រុម Juventus គាត់បានឈ្នះពានរង្វាន់លីគចំនួន៤គឺលីគកំពូលអុីតាលី Serie A ពាន CoppaItalia និង Super Cup ចំនួន២ 

បុរសវ័យ ៤១ ឆ្នាំរូបនេះទើបតែវិលត្រឡប់មកទីក្រុងទូរីនកាលពីខែមុនដើម្បីចាប់ផ្តើមអាជីពជាគ្រូបង្វឹកដោយកាន់កាប់ក្រុម U-23 ប៉ុន្តែការតែងតាំងថ្មីនេះមានន័យថាគាត់នឹងដឹកនាំក្រុមឈុតធំ បើទោះបីជាមិនបានគ្រប់គ្រងការប្រកួតតែមួយលើកក៏ដោយ

សេចក្តីថ្លែងការណ៍របស់ក្រុមសេះបង្កង់ Juventus បានឲ្យដឹងថា ថ្ងៃនេះ Pirlo ចាប់ផ្តើមជំពូកថ្មីនៃអាជីពរបស់គាត់នៅក្នុងពិភពបាល់ទាត់។ ចាប់ពីថ្ងៃនេះគាត់នឹងក្លាយជាគ្រូបង្វឹករបស់ Juventus ខណៈដែលក្លិបបានសំរេចចិត្តប្រគល់ឱ្យគាត់ជាមួយ ការដឹកនាំបច្ចេកទេសរបស់ក្រុមដំបូងបន្ទាប់ពីបានជ្រើសរើសគាត់រួចហើយសម្រាប់ក្រុមសេះបង្កង់ Juventusអាយុក្រោម២៣ឆ្នាំ។

ប្រព័ន្ធផ្សព្វផ្សាយអុីតាលីបានរាយការណ៍ថា ប្រធានក្លិបJuventus លោក Andrea Agnelli ជឿជាក់ថាPirlo មានចក្ខុវិស័យដ៏អស្ចារ្យនៃការប្រកួត ហើយគាត់នៅក្មេងល្មមអាចភ្ជាប់ទំនាក់ទំនងជាមួយកីឡាករបានភ្លាមៗ និងមានការជឿជាក់ក៏ដូចជាការគោរពរបស់កីឡាករ ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print