អឺរ៉ុបចាប់ផ្តើមអនុញ្ញាតឲ្យពលរដ្ឋក្រៅពីសហគមន៍ចូលមកអឺរ៉ុបហើយ

ចែករំលែក៖

សហគមន៍អឺរ៉ុប​ បានប្រកាសកាលពីថ្ងៃទី​៨ ខែសីហាថា​ អឺរ៉ុបបានអនុញ្ញាតឲ្យអ្នកដំណើរមកពី​១១ប្រទេស​ក្រៅពីតំបន់អឺរ៉ុបចូល ក្នុងសហគមន៍ ក្នុងនោះមានប្រទេស អូស្ត្រាលី កាណាដា ជប៉ុន កូរ៉េខាងត្បូង ថៃ… ជាដើម។
គណៈកម្មការសហគមន៍អឺរ៉ុបបានតាមដានជាប់ជានិច្ចនៅប្រទេសដែលមានសុវត្ថិភាព ដើម្បីពង្រីក បញ្ជីឈ្មោះអនុញ្ញាតឲ្យចូលក្នុងតំបន់អឺរ៉ុបបន្ថែមទៀត ដើម្បីពង្រឹងសេដ្ឋកិច្ច​ឡើងវិញ។ ការអនុញ្ញាតឲ្យពលរដ្ឋក្នុងប្រទេសមួយចំនួនចូលក្នុងតំបន់អឺរ៉ុប​​ខណៈដែលមានការឆ្លងរាលដាលកូវីដ​-១៩ កើនឡើងខ្ពស់នៅជុំវិញពិភព
លោក​។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានផ្សាយថា គិតដល់វេលាម៉ោង​១១ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់១៩,៨លាននាក់ហើយ។ ក្នុងនោះអ្នក​ស្លាប់មានចំនួនជាង ៧២៩ពាន់នាក់ ចំណែកអ្នកជាសះស្បើយឡើងវិញមានចំនួន១២,៧លាននាក់។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួនជាង ៥លាននាក់ ស្លាប់ចំនួន ១៦៥,០៥៨នាក់ និងជាសះស្បើយចំនួន ២,៦៣៥,៧៣៦នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ-១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៣,០១៣,៣៦៩នាក់ ស្លាប់ចំនួន ១០០,៥៤៣នាក់ និងជាសះស្បើយ ២,០៩៤,២៩៣នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ២,១៥២,០២០នាក់ ស្លាប់ ៤៣,៥៥៣នាក់ និងជាសះស្បើយ ១,៤៧៩,៨០៤នាក់៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print