ស្ត្រីចិនស្រស់ស្អាតម្នាក់ ត្រូវស្ត្រីខ្មែរ បើករថយន្តព្រួសបុកពេញទំហឹង រួចទាញជនរងគ្រោះចេញពីឡាន បន្តដំណើរគេចបាត់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីរូបស្រស់ម្នាក់បើករថយន្តតូយូតាព្រូស ពណ៌សមួយគ្រឿងមិនចាំស្លាកលេខ បានបង្កគ្រោះបើកបុកនារីស្រស់ស្អាតជាជនជាតិចិនម្នាក់ ខណៈដើរតាមចិញ្ចើមផ្លូវ បុកយ៉ាងពេញទំហឹងបណ្ដាលឲ្យផ្លោងជាច្រើនម៉ែត្រ រួចចុះពីលើរថយន្ត ព្យាយាមអូសទាញយកជនរងគ្រោះចេញពីមុខរថយន្តមកដាក់លើចឹញ្ចើមផ្លូវរួចបើករថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្តង។ ប៉ុន្តែគេសង្ស័យមាន Camara សុវត្តិភាពផ្តិតយករូបភាពបាន កន្លែងកើតហេតុនេះ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែសីហាឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវណតប្រ៊ីត មុខហាងចិនមួយកន្លែង ខាងត្បូងស្ពានអាកាសផ្សារដីហុយជាង១០០ ម៉ែត្រ ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា៖ មុនកើតហេតុគេឃើញនារីរូបស្រស់ជនជាតិចិនម្នាក់ធ្វើដំណើរដោយថ្មើរជើង ក្នុងគោលដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុខាងលើក៏មានស្ត្រីរូបស្រស់ម្នាក់បើករថយន្តតូយូតាព្រូសពណ៌សមួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរមកពីក្រោយបុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះផ្លោងជាច្រើនម៉ែត្ររងរបួសសន្លប់ស្តូកស្តឹង ។ បន្ទាប់មកស្ត្រីរូបស្រស់ដែលបើករថយន្តបង្កបានឈប់រថយន្តរួចចុះមកលើកជនរងគ្រោះទាញចេញពីមុខរថយន្តយកមកដាក់លើចឹញ្ចើមផ្លូវ ក៏បើកចេញពីកន្លែងកើតហេតុយ៉ាងប្រញាប់ប្រញ៉ាល់។
ក្រោយកើតហេតុ ក៏ឃើញសមត្ថកិច្ច បានចុះមកដើម្បីអន្តរាគមន៍ យកស្ត្រីជនជាតិចិនទៅកាន់មន្ទីរពេទ្យ។ មកទល់នឹងពេលនេះមិនទាន់ដឹងពីស្ថានភាពជនរងគ្រោះ ស្ថិតក្នុងសភាពបែបណា និងមិនទាន់ស្គាល់អត្តសញ្ញាណ។ ដោយឡែកជនបង្ក អាចសមត្ថកិច្ចស្រាវជាវរកឃើញ ខណះនៅកន្លែងកើតហេតុសំបូរទៅដោយ Camara សុវត្ថិភាព៕ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print