ខេត្តស្វាយរៀង៖មានករណីភ្ញាក់ផ្អើលទាំងព្រឹកដល់អ្នកភូមិនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងហុងដាសេ១២៥ស៊េរី២០២០មួយគ្រឿងមកឈប់មកផ្ទះម្ដាយលក់ចាបហ៊ួយហើយមិនដកសោរត្រូវជនសង្ស័យដើរមកឃើញក៏ធ្វើសកម្មភាពកាច់ករបើកចេញម្ចាស់ស្រែកចោរៗកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៩ខែសីហាឆ្នាំ២០២០ស្ថិតនៅក្នុងភូមិព្រះទន្លេ ឃុំសង្ឃរ័ ក្រុងស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាស្ត្រីម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះនាង សុធារី ហៅ(ការ៉ន)អាយុ៣២ឆ្នាំមានប្ដីឈ្មោះ
ទិន ភក្តី អាយុ ៣៦ឆ្នាំ ដែលរស់នៅភូមិ ពភ្លារសង្កាត់ សង្ឃរ័ ក្រុងស្វាយរៀ។
តាមសំដីឈ្មោះទិនភក្ដីបានឲ្យដឹងថា មុនពេលកើតហេតុប្រពន្ធឈ្មោះ នាង សុធារី ហៅ(ការ៉ន)បានជិះ
ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ស៊េរី២០២០ពណ៍ ខ្មៅ មួយគ្រឿងពាក់ស្លាកលេខ ស្វាយរៀង ១O-២០៤២មកផ្ទះម្ដាយលក់ឥវ៉ាន់ចាប់ហ៊ួយដើម្បីទិញសំណាញ់ត្រង់កូនត្រី ដែលស្ថិតនៅក្នុងភូមិព្រះទន្លេ ឃុំសង្ឃរ័ ក្រុងស្វាយរៀង
ដែលគាត់កំពុងតែវាស់សំណាញ់ ភ្លាមនោះមានបុរសម្នាក់ដែលមិនស្គាល់អត្តសញ្ញាណបានចូលមកយកកាំភ្លើងខ្លីភ្ជង់ប្អូនស្រីរបស់គាត់ ឈ្មោះ សោភា អាយុ ១៨ឆ្នាំ ដែលជាម្ចាស់ផ្ទះលក់ឥវ៉ាន់ចាប់ហ៊ួយគំរាមមិនឱ្យស្រែកហើយយកម៉ូតូជិះចេញ
ភ្លាមៗនោះប្អូនស្រីក៏ស្រែកឆោឡោថាចោរៗធ្វើឲមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋឃើញក៏បានធ្វើការដេញតាមពីក្រោយតែដេញមិនទាន់ដោយសារមានរថយន្តបាំងពីមុខ។
ក្រោយពេលកើតហេតុជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចដើម្បីឲ្យជួយស្វែងរកជនសង្ស័យ។
ពាក់ពន្ធ័ករណីនេះលោកកែនរិទ្ធីអធិការនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាពិតជាមានករណីនេះមែនប៉ុន្តែមិនមែនប្លន់នោះទេដោយជនសង្ស័យដើរមកមុខផ្ទះលក់ចាបហ៊ួយហើយក៏ឃើញម៉ូតូឈប់ចតខណះមិនបានដកសោរធ្វើឲ្យជនសង្ស័យមានឪកាសក៏ដើរចូលទៅជិតប៉ុន្តែមានស្ត្រីម្នាក់ទៀតឈរក្បែរម៉ូតូជនសង្ស័យក៏យកវត្ថុម៉្យាងមកគំរាមរួចក៏ជិះគេចខ្លួនតែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងស្រាវជ្រាវដើម្បីស្វែងរកជនសង្ស័យមកចាត់ការតាមច្បាប់៕យឹម សុថាន