ភ្នំពេញ៖ តាមពិតទៅតាមធម៌ព្រះពុទ្ធ ក៏ដូចជាសាសនាដទៃទៀត (អ្នកដែលស្លាប់ទៅហើយ គឺគ្មានកំហុសទេ) ផ្លូវច្បាប់វិញ បើជននោះមានពិរុទ្ធ ក៏ត្រូវរលត់បណ្តឹងអាជ្ញា។ ប៉ុន្តែរឿងមួយនេះ ប្រជាពលរដ្ឋឆ្ងល់មែនទែន ចេះរកកន្លែងស្លាប់ឃើញ ឡើងទៅចងក លើដើមឈើកំពស់ជិត ២០ម៉ែត្រ ដែលស្លាប់ទៅហើយ បង្កឱ្យសាច់ញាតិ ប្រជាពលរដ្ឋ សមត្ថកិច្ច អាជ្ញាធរ វេទនា ក្នុងមធ្យោបាយឡើងទៅយកសពមកធ្វើបុណ្យតាមប្រពៃណី នេះហើយបានគេថា៖ «ចង់ស្លាប់ខ្លួនឯងសោះ នាំអំពល់ទុក្ខដល់គេ និងសាច់ញាតិ វេទនាបំផុតយកសពមកធ្វើបុណ្យ»។
បើតាមលោកប្រធានភូមិ បានផ្ដល់ព័ត៌មានថា មានបុរសម្នាក់ឡើងទៅចង.ក សម្លាប់ខ្លួននៅលើចុងឈើកម្ពស់១៧ម៉ែត្រ ចំណុចវាលពីរ ស្ថិតក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលវេលាម៉ោង០៥:៣០នាទីភ្លឺ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០នេះ ។
បុរសដែលស្លាប់មិនដូរឈ្មោះ រស់មិនដូរត្រកូលនេះ មានឈ្មោះ ផល ភិន អាយុ៣១ឆ្នាំ រស់នៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ បានមកស្នាក់នៅធ្វើចំការជាមួយបងស្រីឈ្មោះ ផល ចំរើន អាយុ៣៥ រស់នៅភូមិ-ឃុំកើតហេតុខាងលើ… ជនរងគ្រោះត្រូវបានគេសង្កេតឃើញថា មានសតិមិនសូវគ្រប់៕
ដោយ៖ សិលា