ហុងដាវ៉េវ បុកជាមួយសង់កូរ៉េរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវក្រាលកៅស៊ូមួយរវាងម៉ូតូនិងម៉ូតូ បណ្តាលអោយមនុស្ស៤នាក់រងរបួសធ្ងន់និងស្រាល ។​ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៦ ក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

12669470_1561068967547831_3461247711276768705_n

សមត្ថកិច្ចអោយដឹងថា មុនពេលកើតហេតុ មានម៉តូមួយម៉ាកហុងដាវ៉េវ ពណ៌ខ្មៅអត់ស្លាកលេខ ជិះគ្នា២នាក់ ធ្វើដំណើរក្នុទិសដៅពីលិចទៅកើតបើកបរក្នុងល្បឿនយ៉ាងលឿន នៅពេលមកដល់ចំណុចផ្លូវបំបែកជាបួន ដោយបាំងនឹងរបងបេតុងមើលមិនឃើញផង ក៍ស្រាប់តែជ្រុលទៅបុកម៉ូតូសង់កូរ៉េមួយគ្រឿងពណ៌ព្រីងទុំពាក់ស្លាកលេខកំពង់ឆ្នាំង១B–៦១០៦ បើកបរក្នុងទិសដៅផ្ទុយគ្នា ពេញមួយទំហឹង បណ្តាលអោយជនរងគ្រោះចំនួន៤នាក់រងរបួសធ្ងន់និងស្រាល តែម្តង ។

​ជនរងគ្រោះទាំង៤នាក់នេះឈ្មោះស្លា គីរី អាយុ៣៥ឆ្នាំ ភេទប្រុស រស់នៅភូមិសង្កាត់កើតហេតុបានបើកម៉ូតូម៉ាកសង់កូរ៉េ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ដឹកកូនប្រុសម្នាក់អាយុ៤ឆ្នាំ រងរបួសស្រាល ទាំងពីរនាក់ម្តាយនិងកូនរស់នៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។ ចំណែកជនរងគ្រោះភាគីម្ខាងទៀត ឈ្មោះជា ប៊ុនធឿន អាយុ៤៤ឆ្នាំ ជាអ្នកបើកបរម៉ូតូវេវ និងជាសន្តិសុខ ក្លឹបអេសអេចផាលេស និង ស្រ្តីម្នាក់ទៀតឈ្មោះ ចាន់ ថុល រស់នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង រងរបួសធ្ងន់។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។ ចំណែកឯកមធ្យោបាយបង្ករត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕

12687786_1561068934214501_842684221094029823_n

12661935_1561069010881160_8109261319091552687_n

12662573_1561069057547822_1023451218145211918_n

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print