ខេត្តកំពង់ធំ៖ រថយន្តមួយគ្រឿងបានបើកបុកម៉ូតូមួយគ្រឿងខណៈកំពុងបើកបត់ឆ្លងផ្លូវបណ្តាលឲ្យស្លាប់មនុស្សម្នាក់ និង២នាក់ផ្សេងទៀតរងរបួស ។
ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង12និង30 ថ្ងៃទី02 ខែមករា ឆ្នាំ2016 នៅតាមបណ្តោយផ្លូវជាតិលេខ6 ស្ថិតនៅភូមិត្រពាំស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
លោកហេង ឈុនហ៊ី មេប៉ុស្តិ៍រដ្ឋបាលឃុំបល្ល័ង្គបានអោយដឹងថា ជនរងគ្រោះស្លាប់ឈ្មោះអ៊ុន ចន្ធី ភេទប្រុស អាយុ39ឆ្នាំ ទីលំនៅភូមិ ដូង ឃុំបល្ល័ង្គ ស្រុកបារាយណ៍ រីឯអ្នករបួសធ្ងន់ឈ្មោះ អាន ឡេង ភេទស្រី អាយុ 36ឆ្នាំ ទីលំនៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្គ និងម្នាក់ទៀតឈ្មោះរ៉េន ណារ៉ែន ភេទស្រី អាយុ8ឆ្នាំ ត្រូវជាកូនបង្កើត ឈ្មោះ អ៊ុន ចន្ធី ។
រថយន្តបង្កក្រោយកើតហេតុបានបើករត់គេចខ្លួនដោយសុវត្ថិភាព ៕
ដោយ៖ ប៊ុន រិទ្ធី