ចោរចូលគាស់ក្រុមហ៊ុម ខាហ្សា ថប ខបភើរេសិន លួចលុយ សម្ភារៈអស់រាប់មុឺនដុល្លានិងឯកសារសំខាន់ៗ

ចែករំលែក៖

ភ្នំពេញ៖ ករណីភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីចោរបានធ្វើសកម្មភាពចូលគាស់ផ្ទះលួចលុយ សម្ភារៈមានតម្លៃខ្ទង់មុឺនដុល្លា និងឯកសារសំខាន់ៗទាក់ទងទៅនិឹងកាត់ធនាគារក្រុមហ៊ុនPassPortអត្តសញ្ញាណប័ណ្ណ លិខិតស្នាមផ្សេងៗទៀត។

កាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងក្រុមហ៊ុម ខាហ្សា ថប ខបភើរេសិន នៅផ្ទះលេខ៦២អឺសេរូអឺអងអឺឌឺ ផ្លូវ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

តាមប្រភពព័ត៍មានពី លោក យិន សុវណ្ណី ដែលជាម្ចាស់ផ្ទះខាងលើបានបញ្ជាក់ថាគាត់បានបាត់លុយដុល្លាដែលទើបខ្ចីពីធនាគារយកមកទុកនៅលើផ្ទះ ហើយត្រូវបានចោរលួចគាស់ផ្ទះរុករកកកាយរើពាសពេញនៅជាន់ទី១ហើយលុយដែលបាត់នោះមានចំនួន២មុឺន៨ពាន់ដុល្លានិងឯកសារសំខាន់ៗមួយចំនួនទៀត។ គាត់បានបន្តថាការបាត់បង់នេះនៅចន្លោះម៉ោង១២យប់ទៅម៉ោង៣ភ្លឺថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បានត្រឹមតែនាំជនរងគ្រោះទៅដាក់ពាក្យប្តឹងនៅប៉ុស្ត៏នរគបាលរដ្ឋបាលបឹងកក់២ ដើម្បីធ្វើការស្រាវជ្រាវតាមរកមកមុខសញ្ញាក្រុមចោរទាំងនោះយកមកដាស់ទោសតាមច្បាប់ ៕

image6

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print