រថយន្ត​បុក​ម៉ូតូ​នៅ​ខេត្តកំពង់ធំ​ ស្លាប់​ និង​រង​របួស​មនុស្ស​៣​នាក់

ចែករំលែក៖

​ខេត្តកំពង់ធំ​៖​ រថយន្ត​មួយ​គ្រឿង​បាន​បើក​បុក​ម៉ូតូ​មួយ​គ្រឿង​ខណៈ​កំពុង​បើក​បត់​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ និង​២​នាក់​ផ្សេង​ទៀត​រង​របួស​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​12​និង​30​ ថ្ងៃ​ទី​02​ ខែមករា​ ឆ្នាំ​2016​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​6​ ស្ថិត​នៅ​ភូមិ​ត្រ​ពាំ​ស្វាយ​ ឃុំ​ប​ល្ល័​ង្គ​ ស្រុក​បារាយណ៍​ ខេត្តកំពង់ធំ​ ។​

​លោក​ហេង​ ឈុ​ន​ហ៊ី​ មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប​ល្ល័​ង្គ​បានអោយ​ដឹង​ថា​ ជន​រង​គ្រោះ​ស្លាប់​ឈ្មោះ​អ៊ុ​ន​ ច​ន្ធី​ ភេទ​ប្រុស​ អាយុ​39​ឆ្នាំ​ ទីលំនៅ​ភូមិ​ ដូង​ ឃុំ​ប​ល្ល័​ង្គ​ ស្រុក​បារាយណ៍​ រីឯ​អ្នក​របួសធ្ងន់​ឈ្មោះ​ អាន​ ឡេ​ង​ ភេទ​ស្រី​ អាយុ​ 36​ឆ្នាំ​ ទីលំនៅ​ភូមិ​ត្រពាំង​ស្វាយ​ ឃុំ​ប​ល្ល័​ង្គ​ និង​ម្នាក់​ទៀត​ឈ្មោះ​រ៉េ​ន​ ណា​រ៉ែ​ន​ ភេទ​ស្រី​ អាយុ​8​ឆ្នាំ​ ត្រូវជា​កូនបង្កើត​ ឈ្មោះ​ អ៊ុ​ន​ ច​ន្ធី​ ។​

​រថយន្ត​បង្ក​ក្រោយ​កើតហេតុ​បាន​បើក​រត់គេច​ខ្លួន​ដោយ​សុវត្ថិភាព​ ៕​

12674445_1683916361893327_686967208_n

12660414_1683916021893361_420619560_n

...

ដោយ៖ ប៊ុ​ន​ រិ​ទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print