ព្រឹកថ្ងៃ១០សីហានេះស្ថានភាពទឹកនៅអាងទឹកតាម៉ុកមានកម្ពស់ឈានដល់ប្រុងប្រយ័ត្ន

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ បើ​យោង​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា​នេះ ថាវេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២០
ស្ថានភាព​ទឹក​នៅ​អាង​ទឹក​តា​ម៉ុ​ក ខេត្តឧត្តរមានជ័យ ស្ថិត​នៅ​ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង មានកម្ពស់​ទឹក​ក្នុង​អាង ៣,៩០​ម៉ែត្រ ធៀប​នឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ​២០២០ កើន​ឡើង ០,០៧​ម៉ែត្រ ។
ក្នុងករណីនេះក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា កម្ពស់​ទឹក​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ៣,៨០​ម៉ែត្រ ក្នុងកម្ពស់​ទឹក​ប្រកាស​អាសន្ន ៤,២០​ម៉ែត្រ ។
ដោយឡែកស្ថានភាពទឹក នាព្រឹកថ្ងៃទី១០ ខែសីហានេះ បានលិចនៅលើស្ពានទៅហើយ។ ខណៈពេលនេះក្រសួងបានប្រកាសឲ្យមានការប្រុងប្រយ័ត្ន គ្រាដែលដែលជិតដល់ប្រកាសអាសន្នប្រសិនបើភ្លៀងនៅតែបន្តធ្លាក់មិនឈប់និងកាន់តែខ្លាំងក្លាថែមទៀតនោះ ៕
ដោយ÷ប្រាថ្នា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print