ខេត្តឧត្តរមានជ័យ ៖ បើយោងតាមក្រសួងធនធានទឹក និងឧតុនិយមបានចេញផ្សាយនាព្រឹកថ្ងៃទី១០ ខែសីហានេះ ថាវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០
ស្ថានភាពទឹកនៅអាងទឹកតាម៉ុក ខេត្តឧត្តរមានជ័យ ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង មានកម្ពស់ទឹកក្នុងអាង ៣,៩០ម៉ែត្រ ធៀបនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ កើនឡើង ០,០៧ម៉ែត្រ ។
ក្នុងករណីនេះក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ ក្នុងកម្ពស់ទឹកប្រកាសអាសន្ន ៤,២០ម៉ែត្រ ។
ដោយឡែកស្ថានភាពទឹក នាព្រឹកថ្ងៃទី១០ ខែសីហានេះ បានលិចនៅលើស្ពានទៅហើយ។ ខណៈពេលនេះក្រសួងបានប្រកាសឲ្យមានការប្រុងប្រយ័ត្ន គ្រាដែលដែលជិតដល់ប្រកាសអាសន្នប្រសិនបើភ្លៀងនៅតែបន្តធ្លាក់មិនឈប់និងកាន់តែខ្លាំងក្លាថែមទៀតនោះ ៕
ដោយ÷ប្រាថ្នា