ប្រទេសថៃ កំពុងរងផលប៉ះពាល់អាក្រក់បំផុត ក្នុងសេដ្ឋកិច្ចអាស៊ានបូក៣ ដោយសារCOVID-19

ចែករំលែក៖

អន្តរជាតិ៖ យោងតាមការអះអាងពី លោក Hoe Ee Khor សេដ្ឋវិទូរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក (AMRO) បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃទំនងជានឹងធ្លាក់ចុះ .% ដែលជាការធ្លាក់ចុះដ៏ធំបំផុតនៅក្នុងតំបន់ ដោយសារតែការរីករាលដាលនៃជំងឺឆ្លង COVID-19 លោក Hoe Ee Khor បន្តថា កំណើនសេដ្ឋកិច្ចអាស៊ានអាចធ្លាក់ចុះពី .% មកនៅត្រឹម .% ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតមួយនេះ លោកបានបន្ថែមថា សម្រាប់អាស៊ាន និងដៃគូបូក រួមមាន៖ ចិន ជប៉ុន និងកូរ៉េកំណើនមធ្យមអាចធ្លាក់ចុះពី .% កាលពីឆ្នាំមុនមកនៅត្រឹម % នៅឆ្នាំនេះ។

សូមជម្រាបថា ប្រទេសជាច្រើនកំពុងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ហេតុនេះត្រូវអាស្រ័យលើរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ពួកគេ ហើយថាតើពួកគេទទួលបានជោគជ័យ យ៉ាងដូចម្ដេចក្នុងពេលដែលមានជំងឺរាតត្បាតនេះ។

លោក Hoe បានកត់សម្គាល់ថា ប្រសិនបើអាស៊ានបូក បានគ្រប់គ្រងការផ្ទុះឡើងយ៉ាងឆាប់រហ័សនោះ សេដ្ឋកិច្ចរបស់ពួកគេអាចនឹងកើនឡើងដល់ទៅ % នៅឆ្នាំក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសដែលទទួលបានជោគជ័យបំផុតដូចជា ប្រទេសថៃក៏មានការធ្លាក់ចុះ .% ដែលត្រូវបានគេរំពឹងថាដោយសារសេដ្ឋកិច្ចរបស់ខ្លួនពឹងផ្អែកលើវិស័យទេសចរណ៍ និងសេវាកម្មដែលទទួលរងផលប៉ះពាល់យ៉ាងខ្លាំង។

បច្ចុប្បន្នគណៈរដ្ឋមន្រ្តីថៃថ្មីៗនេះ បានអនុម័តលើសំណើររបស់ក្រសួងហិរញ្ញវត្ថុក្នុងការខ្ចីប្រាក់ចំនួន . ពាន់លានដុល្លារពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីជំរុញនិងស្តារសេដ្ឋកិច្ចឡើងវិញ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print