ខេត្តព្រះសីហនុ៖ របងថ្មហ៊ុំព័ទ្ធដីលោក ឧញ្ញ៉ា សុខ គង់ ប្រវែងជិត៥ម៉ែត្រត្រូវរថយន្តម៉ាកកូរ៉ូឡា មួយគ្រឿងបុកពេញទំហឹងកាលពីវេលាម៉ោង២១ និង១៥នាទីយប់ ថ្ងៃទី២ កុម្ភៈ ឆ្នាំ២០១៦នៅចំណុចផ្លូវបំបែកក្បែរឆ្នេរអូឈើទាល ស្ថិតក្នុងក្រុមទី១៧ភូមិ០៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
យោងតាមប្រភពពីសមត្ថកិច្ចចរាចរណ៍ខេត្តព្រះសីហនុបានគូសបញ្ជាក់ថា ដោយសារតែការបើកបរពុំគោរពច្បាប់ បើកបរហួសល្បឿនកំណត់ ដោយសាររថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2H-1848 បើកបរដោយឈ្មោះ តាំង សុខណា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ រងរបួសស្រាល។ ចំណែករបងថ្មហ៊ុំព័ទ្ធដីលោក ឧញ្ញ៉ា សុខ គង់ ប្រវែងជិត៥ម៉ែត្រ បណ្តាលអោយរងការខូចខាតទាំងស្រុង។
ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ បើយោងតាមសាក្សីក្បែរកន្លែងកើតហេតុ(ប៉ូលីសប្រចាំការក្បែរនោះ) បានអះអាងថា នៅវេលាកើតហេតុខណៈដែលពួគគាត់កំពុងឈរប្រចាំការគោលដៅP11 ស្រាប់តែបានឃើញរថយន្តមួយគ្រឿងបើកក្នុងល្បឿនមកពីទិសខាងលិច ដោយពុំបានបង្អង់ល្បឿន បើទោះបីជាមកដល់ផ្លូវបត់យ៉ាណាក្តីទើបធ្វើអោយរថយន្តជ្រុលទៅបុករបងថ្មពេញទំហឹងតែម្តង តែសំណាងល្អពុំបណ្តាលអោយអ្នកបើកបរគ្រោះថ្នាក់ដល់ជីវិត៕
ដោយ៖ ឆ្លាម សមុទ្រ