រថយន្តម៉ាកកូរ៉ូ​ឡាបោះពួយបុករបងថ្មហ៊ុំព័ទ្ធដីលោក ឧញ្ញ៉ា សុខ គង់​បាក់ប្រវែងជិត៥ម៉ែត្រ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ របងថ្មហ៊ុំព័ទ្ធដីលោក ឧញ្ញ៉ា សុខ គង់ ប្រវែងជិត៥ម៉ែត្រត្រូវរថយន្តម៉ាកកូរ៉ូ​ឡា មួយ​គ្រឿងបុកពេញទំហឹងកាលពីវេលាម៉ោង២១ និង១៥នាទីយប់ ថ្ងៃទី២ កុម្ភៈ ឆ្នាំ២០១៦​នៅ​ចំ​ណុចផ្លូវបំបែកក្បែរឆ្នេរអូឈើទាល ស្ថិតក្នុងក្រុមទី១៧ភូមិ០៤ សង្កាត់លេខ៤ ក្រុងព្រះ​សី​ហ​នុ។

យោងតាមប្រភពពីសមត្ថកិច្ចចរាចរណ៍ខេត្តព្រះសីហនុបានគូសបញ្ជាក់ថា ដោយសារតែ​ការ​បើកបរពុំគោរពច្បាប់ បើកបរហួសល្បឿនកំណត់ ដោយសាររថយន្តមួយ​គ្រឿង​ម៉ាកកូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2H-1848 បើកបរដោយឈ្មោះ តាំង សុខ​ណា ភេទប្រុស ​អាយុ២៣ឆ្នាំ មានទីលំនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ រងរបួសស្រាល។ ចំណែករបងថ្មហ៊ុំព័ទ្ធដីលោក ឧញ្ញ៉ា សុខ គង់ ប្រវែងជិត៥ម៉ែត្រ បណ្តាលអោយរងការខូចខាតទាំងស្រុង។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ បើយោងតាមសាក្សីក្បែរកន្លែងកើតហេតុ​(ប៉ូ​លីស​ប្រចាំការក្បែរនោះ) បានអះអាងថា នៅវេលាកើតហេតុខណៈដែលពួគគាត់​កំពុងឈរប្រ​ចាំ​ការគោលដៅP11​ ស្រាប់តែបានឃើញរថយន្តមួយគ្រឿងបើកក្នុងល្បឿនមកពីទិសខាងលិច ដោយ​ពុំ​បានបង្អង់ល្បឿន បើទោះបីជាមកដល់ផ្លូវបត់យ៉ាណាក្តី​ទើបធ្វើអោយរថយន្តជ្រុល​ទៅ​បុក​របងថ្មពេញទំហឹងតែម្តង តែសំណាងល្អពុំបណ្តាលអោយអ្នកបើកបរគ្រោះថ្នាក់ដល់ជីវិត៕

IMG-20160203-WA0042

IMG-20160203-WA0041

IMG-20160203-WA0040

IMG-20160203-WA0039

...

ដោយ៖ ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print