ឃាត់ខ្លួនមុខសញ្ញាចែកចាយសារធាតុញៀនរួមទាំងវត្ថុតាង១៣កញ្ចប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអន្លង់រាបឃាត់ខ្លួនបុរសមុខសញ្ញាចែកចាយសារធាតុញៀនម្នាក់រួមទាំងម្សៅក្រាមសថ្លាចំនួន១៣កញ្ចប់។

ប្រតិបត្តិការបង្ក្រាបមុខសញ្ញារួមទាំងវត្ថុតាងសារធាតុញៀនខាងលេីនេះប្រព្រឹត្តឡីេងកាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្ទះជនសង្ស័យស្ថិតក្នុងភូមិដីក្រហម ឃំុអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះចន សុិក អាយុ២៩ឆ្នាំ រស់នៅភូមិឃំុកេីតហេតុ នេះបេីតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាល។

ប្រភពខាងលេីបន្តថា ក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួនមុខសញ្ញា ខណៈកម្លាំងសមត្ថកិច្ចយេីងដាក់បណ្ដាញឃ្លាំមេីលយ៉ាងយកចិត្តទុកដាក់ក្នុងនោះក៍ដកហូតវត្ថុតាងសាធាតុញៀនប្រភេទម្សៅក្រាមសថ្លា(ម៉ាទឹកកក)ចំនួន១៣កញ្ចប់តូចផងដែរ។

ប្រភពដដែលបន្តទៀតថា ជនសង្ស័យត្រូវបានឃាត់ និងវត្ថុតាងកំពុងបំពេញសំណំុបែបបទបញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់តាមនិតិវិធី៕

IMG-20160203-WA0030

IMG-20160203-WA0031

...

ដោយ៖ បឹុម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print