ភ្នំពេញ៖អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួនមួយខ្នងនិងសម្ភាៈមួយចំនួនបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែនិងរថយន្ដពន្លត់អគីភ័យចេញជួយអន្តរាគមន៍ កាលពីវេលាម៉ោង៣និង៤៥នាទីទាបភ្លឺថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ៣៤៨ នៅចំណុចផ្ទះលេខ ៣៨ ក្រុម៣៨A ភូមិ៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។
ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះនោះមានម្ចាស់ឈ្មោះ ហេង ប្រាក់សុធី អាយុ៤៥ឆ្នាំ មានមុខរបរជាមន្ត្រីកងរាជអាវុធហត្ថ។
បើតាមការរៀបរាប់របស់ប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគឺម្ចាស់ផ្ទះមិនបាននៅផ្ទះនោះទេ លុះដល់ម៉ោង៣ជាងក៏មានអគ្គីភ័យឆាបឆេះបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងរាយការណ៍ប្រាប់សមត្ថកិច្ចហៅរថយន្ដពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍ភ្លាមៗ។
ក្នុងករណីអគ្គីភ័យឆាបឆេះនេះដែរកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់ពន្លត់អគ្គីភ័យរបស់អគ្គស្នងការនគរបាលជាតិអស់ចំនួន៦ទើបគ្រប់គ្រងស្ថានភាពបានទាំងស្រុង។
សូមបញ្ជាក់ថាក្នុងករណីអគ្គីភ័យឆាបឆេះនេះដែរគឺមិនបណ្ដាលអោយរាលដាល់ដល់ផ្ទះប្រជាពលរដ្ឋដែលនៅជិតនោះទេហើយក៏មិនបណ្ដាលអោយមានអ្នករងរបួសនោះដែរ៕
...
ដោយ៖ ភារ៉ា ដង្កោ