អភិបាលរងខណ្ឌសែនសុខលោក ថេង សុថុល ចុះរៀបចំសណ្តាប់ធ្នាប់ និងពិនិត្យប្រព័ន្ធលូថ្មី

ចែករំលែក៖

ភ្នំពេញ៖ លោកថេង សុថុល អភិបាលរងខណ្ឌសែនសុខដឹកនាំមន្ត្រីសាលាខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ និងពិនិត្យប្រព័ន្ធលូថ្មី តាមបណ្តោយផ្លូវភ្នំពេញហាណូយ កាលពីម៉ោង៩ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយចុះពិនិត្យចាប់ពីមុខសាលាខណ្ឌសែនសុខ ដល់ខ្លោងទ្វារវត្តសំរោងអណ្តែត ស្ថិតនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

image3 (1)

លោកថេង សុថុល អភិបាលរងខណ្ឌសែនសុខបានមានប្រសាសន៍ថា ការចុះរៀបចំសណ្តាប់ធ្លាប់ខាងលើនេះគឺសំខាន់អោយបងប្អូនប្រជាពលរដ្ឋចេះសហការល្អជាមួយអាជ្ញាធរ និងមិនយកចិញ្ចើមផ្លូវសារធារណៈមកធ្វើអាជីវកម្មផ្ទាល់ខ្លួន និងអោយរុះរើខិតទៅខាងក្រោយដោយទុកចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង និងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ផង ម្យ៉ាងវិញទៀតយើងជិតដល់ថ្ងៃចូលឆ្នាំចិនផងដើម្បីអោយមើលទៅអោយមានសោភ័ណ្ឌភាពល្អ។

លោកអភិបាលរងបានប្រាប់បន្តទៀតថា ជារើយៗគណៈបញ្ជាការឯកភាពខណ្ឌសែនសុខតែងចុះរៀបចំសណ្តាប់ធ្នាប់ជាញឹកញាប់តាមផ្លូវនាៗក្នុងខណ្ឌ និងបានណែនាំដល់បងប្អូនដែលលក់ដូរតាមដងផ្លូវអោយចេះប្រើផ្លូវលក់ដូរតែមួយភាគបីនៃចំណីផ្លូវ ចំណែកការនៅសល់គឺសម្រាប់បងប្អូនធ្វើដំណើរដោយថ្មើរជើង និងជួយកាត់បន្ថយការកកស្ទះចរាចណ៍ផង និងគ្រោះថ្នាក់ចរាចរណ៍បានមួយផ្នែកដែរ។

ក្នុងប្រតិបត្តិការចុះរៀបចំសណ្តាប់ធ្នាប់ខាងលើយើងសង្កេតឃើញថា បងប្អូនដែលលក់ដូរតាមដងផ្លូវខាងលើចេះសហការណ៍ល្អមិនមានជំទាស់អ្វីឡើយដោយព្រមរុះរើរថយក្រោយដោយខ្លួនឯង៕

image6 (1)

image2

image1 (1)

image4 (1)

image5

image7 (1)

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print