ជនសង្ស័យ២នាក់បណ្ដើរម៉ូតូចូលចាក់សាំង រួចដកកាំភ្លើងផ្ចុងគម្រាមប្លន់យកគ្រឿងអលង្ការ និងប្រាក់អស់មួយចំនួនធំ

ចែករំលែក៖

ភ្នំពេញ​៖ ស្ត្រី​ជាប្រពន្ធមន្ត្រីប៉ូលិថ្នាក់មេប៉ុស្តិ៍ និងជាអាជីវករលក់ដូរគ្រឿងទេសនៅនិងផ្ទះម្នាក់ ​ត្រូវ​ក្រុម​​ជនប្រដាប់អាវុធមិនសា្គល់មុខចំនួន២នាក់ ជិះម៉ូតូ១គ្រឿងឌុបគា្ន និងបានប្រើល្បិចចូលទៅឈប់ឱ្យចាក់សាំង រួចធ្វើសកម្មភាពភ្ជង់ប្លន់យក គ្រឿងអលង្ការនិងលុយកកាក់ ហើយគេចខ្លួនបាត់​ដោ​យ​សុវត្ថិភាព ។

IMG_6178

ក្នុងហេតុការណ៍អំពើប្លន់ប្រដាប់អាវុធនេះដែរ បានកើតឡើងកាលពីវេលាម៉ោង​៧ និង​៤០នាទី​យប់​ ថ្ងៃ​ទី​២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦ នៅ​ទុលមុខ​ផ្ទុះ​គ្មានលេខ​ យីហោរ​(សោ​ភ័ណ្ឌ​លក់ភេស​ជ្ជះគ្រប់មុខ)​ ជាប់ផ្លូវ​ជាតិ​លេខ​២​ ក្នុងភូមិ​ព្រែក​រទាំង​ សង្កាត់​ព្រែក​កំពឹស​ ខណ្ឌ​ដង្កោ ។

ស្ត្រីរងគ្រោះជាមា្ចស់ផ្ទះលក់ដូរដែលរងនូវអំពើប្លន់ពីសំណាក់ក្រុមជនប្រដាប់អាវុធមិនសា្គល់មុខនោះ មានឈ្មោះ​សុទ្ធ​ សោភ័ណ្ឌ​ ​អាយុ​៤១ឆ្នាំ​ មុខ​រ​ប​រ​​លក់​ដូរ​ ស្នាក់នៅ​ផ្ទះកន្លែងភូមិ​កើតហេតុ​ខាងលើ​ មានប្តីឈ្មោះ​ជា​ ប៉ុនណា​ ​អាយុ​៤៣​ឆ្នាំ​ មុខរបរ​ជាមន្ត្រីមេប៉ុស្តិ៍ជើងកើប​ នៅស្រុក​កណ្ដាល​ស្ទឹ​ង​ ខេត្ត​កណ្ដាល​ ​​មាន​កូនប្រុសស្រី​៣នាក់​ ប្រុស​១ស្រី​២ ។

យោងតាមការរៀបរាប់របស់​ស្ត្រី​ជនរងគ្រោះ​បានអោយដឹងថា​ មុខកើតមានករណីប្លន់នេះ គឺកើតឡើងខណៈពេលរូប​គាត់​ កំពុង​រៀបចំទុកដាក់​ឥវ៉ាន់​ចូលទៅ​ក្នុង​ផ្ទះ​ ដោ​យបិទ​ទ្វារ​ផ្ទះ​ទុក​ចំហរ​តែមួយ​ប្រលោះតូច​ សម្រាប់គ្រាន់​និងចេញ​ចូលប៉ុណ្ណោះ។ ​ក្រោយមកស្រាប់តែ​មានជន​មិនស្គាល់មុខចំនួន​២នាក់​ បានជិះម៉ូតូមួយ​គ្រឿ​ង​ម​ក​​ឈប់​នៅមុខ​ផ្ទុះ​​របស់គាត់​ ហើយឲ្យគាត់ចាក់សាំងឱ្យ​១លីត្រ​ ពេល​ចាក់រួច​​​អោយ ជនសង្ស័យបានឲ្យលុយក្រដាស់១ម៉ឺនរៀល​ ទៅអោយជនរងគ្រោះយកទៅអាប់ ។ ​ពេ​ល​ស្ត្រី​ជន​​រង​គ្រោះ​​ម្ចាស់ផ្ទះ​ ដើរចូលទៅក្នងផ្ទះ​ដើម្បី​អាប់លុយ​ឱ្យវិញនោះ ​​ស្រាប់​តែ​ជនជាបក្ខពួក​​ម្នាក់ទៀត​ ​បានដកកាំ​ភ្លើង​ខ្លី​ មិនស្គាល់ម៉ាក ​ភ្ជង់​គម្រាម​កុំអោ​យ​​ស្រែក​ ប្លន់​យក​ខ្សែ​ក​ និង​ផ្លាកដៃ​ ផ្លាកទីន​ សរុប២តំឡឹង​ និង​យកលុយ​ខ្មែរនៅក្នុង​កាបូប​ អស់​ចំនួួន៩០មឺុនរៀល​ និង​លុយ​ដុល្លារ​ចំនួន​២៥០ដុល្លារ រួច​នាំគ្នា​ជិះ​ម៉ូតូរ​ត់​គេចខ្លួនបាត់ស្រមោលភា្លមៗតែម្តង​ ៕

IMG_6179

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print