រថយន្តកាមរីកញ្ចាស់ដឹកគីបមួយគ្រឿង ម្ចាស់បញ្ឆេះទុកចោលឆ្លងចរន្តឆេះហុយទ្រលោម

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ រថយន្តកាមរីកញ្ចាស់មួយគ្រឿង បញ្ឆេះទុកចោលនៅគៀនសាលារៀនវត្តត្រាច ឆ្លងចរន្តឆេះផ្អើល កាលពីម៉ោង៤ និង៣៤នាទីសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦នៅគៀនរបងសាលារៀនវត្តត្រាចប៉ែកខាងលិច ឋិតក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

រថយន្តដែលឆេះខាងលើនោះពុំមានស្លាកលេខ ពណ៌ស ចង្កូតស្ដាំ កាត់ទ្រុងក្រោយ មិនស្គាល់ស៊េរី ដែលមានម្ចាស់ឈ្មោះម៉ៅ ចាន់ណាត ភេទប្រុសអាយុ៣០ឆ្នាំ ប្រពន្ធឈ្មោះ ចាន់ នីមុខរបដឹកគីបស្នាក់នៅក្នុងភូមិកើតហេតុ មានស្រុកកំណើតនៅស្រុកចំការលើ ខេត្តកំពងចាម។

ប្រភពពីកន្លែងកើតហេតុនិយាយថា មុនកើតហេតុម្ចាស់រថយន្តខាងលើបានបញ្ឆេះ រថយន្តរបស់ខ្លួនចោល ក្រោយពីការបញ្ឆេះរថយន្ត នោះបានហុយផ្សេងហើយមានអណ្ដាតភ្លើងឆេះសន្ធោសន្ធៅ ដោយមានអ្នកស្រុកធ្វើការជួយពន្លតទើបរលត់អណ្ដាតភ្លើងទៅវិញ​តែមិនបង្កគ្រោះថ្នាក់ចំពោះអ្នកស្រុកឡើយ។

ប្រភពបញ្ជាក់ថា ការឆាប់ឆេះរថយន្តកាមរីមួយគ្រឿងនេះគេសង្ស័យថា បណ្ដាលមកពីធ្លាយទុយយោហ្គាស បណ្ដាលឲ្យឆ្លងចរន្តឆេះតែម្ដង ហើយរថយន្តនេះគីម្ចាស់បានកែឆ្នៃកាត់ទ្រុងក្រោយសម្រាប់ដឹកទំនិញឬដឹកខោអាវ គីបចេញទៅប្រទេសថៃតាមច្រករបៀងពេលយប់ផងដែរ។ ទាំងនេះគីបណ្ដាលមកពីម្ចាស់រថយន្តមានការធ្វេសប្រហែស មិនយកចិត្តទុកដាក់បញ្ហាលើរថយន្តរបស់ខ្លួន ដែលបណ្ដាលឲ្យករណីនេះកើតឡើង ហើយនេះគីវាមិនបណ្ដាលឲ្យឆេះរាលដាល់ផ្ទះអ្នកស្រុកនៅជិតនោះ បើសិនជាមានករណីឆេះផ្ទះអ្នកស្រុក ប្រាកដជាម្ចាស់រថយន្ត រត់បាត់ស្រមោលបន្សល់ឲ្យអ្នកស្រុករងទុកចំពោះទង្វើម្ចាស់រថយន្តខាងលើ។

សមត្ថកិច្ចជំនាញគួរតែត្រួតពិនិត្យ និងយកម្ចាស់ទៅអប់រំទើបជាការល្អ មិនមែនគ្រាន់តែធ្វើកំណត់ហេតុឲ្យម្ចាស់រួចខ្លួននោះឡើយ៕

IMG-20160203-WA0042 (1)

IMG-20160203-WA0041 (1)

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print