នូវែលហ្សេឡង់ អនុម័តច្បាប់គម្លាតសង្គមជាថ្មីក្រោយពីមានអ្នកឆ្លងកូវីដ​-១៩​ក្នុងស្រុក

ចែករំលែក៖

នូវែលហ្សេឡង់៖ សារព័តមានCNN នៅថ្ងៃទី​១២ខែសីហា បានផ្សាយថា ទីក្រុង Auckland ដែលមានពលរដ្ឋច្រើនជាងគេបំផុតនៅក្នុងប្រទេស នូវែលហ្សេឡង់​បានសម្រេច​ វិលត្រឡប់ទៅកាន់ស្ថានភាពគ្រាមានអាសន្ន ក្រោយពីមានករណីឆ្លងកូវីដ​-១៩ ក្នុងសហគមន៍បន្ទាប់ពីមិនមានអ្នកឆ្លង​១២០ ថ្ងៃកន្លងមក។
នេះជាលើកទីមួយ​ហើយដែលក្រោយរយៈពេល​១២០ថ្ងៃមិនមានអ្នកឆ្លង ហើយច្បាប់គម្លាតសង្គមក៏ត្រូវបានលុបចេញ។​ប៉ុន្តែនៅពេលនេះស្ថានភាពបានវិលត្រឡប់​ទៅកាន់សភាពរស់នៅតាមច្បាប់គម្លាតសង្គម​វិញ។
នាយករដ្ឋមន្ត្រី នូវែលហ្សេឡង់ លោកស្រី Ardern បានបញ្ជាក់ថា​ បានរកឃើញករណីឆ្លងនៅក្នុងសហគមន៍ដល់ទៅ ៤នាក់ ក្នុងរដ្ឋធានី​Auckland ។ ទាំងនោះហើយទើបត្រូវដំណើរការច្បាប់គម្លាតសង្គមជាថ្មី។
ជាមួយគ្នានេះ បណ្តាភោជនីយដ្ឋាន ក្លិបកម្សាន្តនានា ត្រូវបិទទ្វារ​ជាថ្មី។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រី នូវែលហ្សេឡង់​លោកស្រីJacinda Ardern នៅថ្ងៃទី​១២សីហានេះដែរក៏បានសម្រេច​ផ្អាកការរំលាយរដ្ឋសភាដើម្បីរៀបចំការបោះឆ្នោតជាថ្មី​ដែរ។ តាមគម្រោង នៅថ្ងៃទី​១៧ខែសីហាត្រូវរំលាយរដ្ឋសភា ប៉ុន្តែដោយសារតែការផ្ទុះកូវីដ​-១៩ជាថ្មីទើបត្រូវផ្អាករំលាយសភា ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print