ភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញ និងអនុវត្តន៍តាមការណែនាំរបស់លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ លោក អ៊ុំ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលេី បានដឹកនាំកម្លាំងប៉ុស្ដិ៍ចុះល្បាតជាប្រចាំក្នុងមូលដ្ឋានដេីម្បីការពារ និងបង្ក្រាបបទល្មេីសផ្សេងៗ ។
ជាក់ស្ដែង ៖ នៅថ្ងៃ អង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំ ជូត ទោស័ក ព ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង ១៣ម៉០០ នាទី នៅចំណុច ផ្លូវលំ ភូមិ ព្រែកតាគង់១ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាល ចាក់អង្រែលេី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
លោក អ៊ុំ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលេី បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ លឺមសូនីសាភេទ ប្រុសអាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោកនាយប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលេី បានឲ្យដឹងទៀតថា ៖ នៅថ្ងៃទី១១ ខែ សីហាឆ្នាំ២០២០វេលាម៉ោង១៣ម៉០០នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី ចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុច កេីតហេតុខាងលេីក៏ប្រទះឃេីញជនសង្ស័យឈ្មោះ លឹមសូនីសា កំពុងឈរជិតម៉ូតូក៏ឃាត់ត្រួតពិនិត្យ ឃេីញមានក្រាមសថ្លាចំនួន ០២ កញ្ចប់ថង់ធំល្មម (សង្ស័យជាគ្រឿងញៀ)ក៏ឃាត់ខ្លួនយកមកធ្វេីការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលេីតែម្ដង។ វត្ថុតាងដកហូត មាន៖ ក្រាមពណ៍សថ្លា ចំនួន០២កញ្ចប់ថង់ធំល្មម ។
បច្ចុប្បន្នជនសង្ស័យ ឈ្មោះ លឹមសូនីសា ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ភារ៉ា ដង្កោ