កសិករឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែងបង្កើនការដកស្ទូងឱ្យបានទាន់រដូវ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កសិករនៅឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែងន​បង្កើន​​ការងារបង្ក​បង្កើន​​ផលជា​​បន្ត​​បន្ទាប់ មិនរង់​ចាំទឹកភ្លៀងទេ ដើម្បី​ប្រមូលផលបានទាន់រដូវព្រោះខ្លាច​​នៅចុងរដូវ​​អាកាសធាតុ​​មានប្រែប្រួល​​បង្កផលប៉ះពាល់ដូចឆ្នាំកន្លងទៅ។

លោក សៅ គឹមសេង កសិករនៅភូមិ ឃុំកំភុន ស្រុកសេសាន បានបញ្ជាក់ថា​​ ៖ នៅតំបន់​​នេះ​​ពុំមានប្រភពទឹកសម្រាប់ស្រោចស្រព​ស្រូវទេ   ព្រោះជារៀងរាល់ឆ្នាំ នៅចុងរដូវ ពេលខ្លះ​​អាចរងផលប៉ះពាល់ពីភាពរាំងស្ងួតថែមទៀត។

លោកបន្តថា៖ នៅឆ្នាំនេះកសិករបានរួសរាន់ធ្វើការងារបង្កបង្កើនផល គឺបងប្អូនយើងខ្លះ​បានភ្ជួរ​រាស់ដី    ហើយរាស់សំអាតស្មៅ (ព្រួសស្រូវយកតែម្តង)​​ដោយមិនរង់​ចាំពេលវេលា​​មានទឹកភ្លៀង​​ឡើយ ។

លោក ស្រី សុផល្លា កសិករនៅភូមិឃុំនេះដែរ បានអះអាងថា​​កាលពីឆ្នាំ២០១៩ទឹកភ្លៀវបានអូសបន្លាយបង្កផលប៉ះពាល់ដល់វិស័យកសិកម្ម    ធ្វើឱ្យកសិករ​​មួយចំនួនធ្វើការងារបង្កបង្កើនមិនទាន់រដូវ  ខ្លះត្រូវខកខានមិនបានធ្វើក៏មាន     ហើយខ្លះទៀតត្រូវ​​ទឹកទន្លេមេគង្គជន់លិចខូចខាតបន្ថែមទៀត ។ ចំណែកលោក ងី ប៊ុនឡាយ កសិករនៅឃុំកំភុនបាន ទទួលស្គាល់ថា  ៖ អ្នកប្រកបមុខ​​របរក​​សិកម្ម​​បើខ្វះការព្យាយាមមិនទទួលបានជោគជ័យទេ ព្រោះភូមិសាស្ត្រនៅតាម​តំបន់ក្នុងស្រុក​​សេសាននេះ   ជួនកាលមានទឹកលិច   ពេលខ្លះមានភាពរាំងស្ងួត  បង្កឱ្យផលដំ​​ណាំខូចខាត​ចំណាយតែកំលាំងចោលក៏មានដែរ ។

លោកបន្តថា៖បច្ចុប្បន្នកសិករភាគច្រើនបានអនុវត្តការដាំដុះទៅតាមលក្ខណៈបច្ចេកទេសដែលផ្នែកជំនាញកសិកម្មបានណែនាំ   ដូចជាការជ្រើសរើសពូជ​ ការធ្វើដី ការប្រើជីធម្មជាតិ  និងការថែទាំជាដើម    ហើយនៅឆ្នាំ២០២០នេះកសិករភាគច្រើនប្រើពូជស្រូវរំដួល ជាស្រូវកណ្តាល ឬស្រូវស្រាលវាឆាប់ទទួលបានផល។

សូមបញ្ជាក់ថាគិតមកដល់ថ្ងៃទី១១សីហាឆ្នាំ២០២០កនេះ សិករតាមបណ្តា​​ភូមិឃុំនី​​មួយៗ​​នៅ​​ខេត្តស្ទឹងត្រែងបង្កបង្កើានស្រុវរដូវវស្សាសម្រេចបានប្រមាណ៨០ភាគរយហើយ ៕

ប្រភព៖ ក្រសួងព័ត៌មាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print